សម រង្ស៊ី៖ «អសនៈកម្ពុជានៅ អ.ស.ប [គួរ]ត្រូវដាក់ឲ្យនៅទំនេរ»
នៅយប់ថ្ងៃសៅរ៍ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានរំលឹកឡើងវិញ អំពីបំណងរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបមួយចំនួន ដែលចង់ស្នើទៅសហគមន៍អន្តរជាតិ ឲ្យទុកអសនៈនៃប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យនៅទំនេរ។ ប៉ុន្តែបំណងខាងលើ មិនត្រូវបានបញ្ចូល នៅក្នុង ដំណោះស្រាយ ដែលទទួលបានការអនុម័តជាឯកច្ឆ័ន្ទ ដោយសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញានោះទេ។
បំណងរបស់ក្រុមអ្នកតំណាងរាស្ត្រ សភាអ៊ឺរ៉ុប មួយក្រុមនោះ ត្រូវបានលើកឡើង នៅក្នុងញត្តិស្នើដំណោះស្រាយ លេខ «B8-0377/2018» នៅត្រង់ចំណុចទី១០ ដោយមានខ្លឹមសារជាអាទិ៍ថា៖ [...]