កុមារច្រើននាក់«យំ» ព្រោះម្ដាយជាប់គុកដោយការតវ៉ារឿងទឹកលិចផ្ទះ
ផ្ទះត្រូវបានលិចទឹកហើយ ម្តាយគេចាប់ដាក់ពន្ធនាគារ រស់នៅដោយក្តីបារម្មណ៍ នឹងភាពភ័យខ្លាចទាំងចិត្តក្រៀមក្រំយំសោក ស្រណោះ ពេលដែលធ្លាប់មានម្តាយនៅជាមួយ ទោះជាគ្រួសារមានជីវភាពមិនសូវធូរធាក៏ដោយ ក៏មានភាពកក់ក្តៅនៅក្នុងចិត្តដែរ។ តែអ្វីៗទាំងនោះ វាគ្រាន់តែជាស្រមោលមួយប៉ុណ្ណោះ ព្រោះអ្នកម្តាយនៅពេលនេះ មិនអាចនៅក្បែរ និងផ្តល់ការទំនុកបម្រុងទៀតឡើយ។ នេះជាការលើកតម្អូញតម្អែរ របស់ក្រុមកុមារកំព្រាម្ដាយមកពីសហគមន៍បឹងកក់ នៅមុខមន្ទីរឃុំឃាំងព្រៃស នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។
ការជួបជុំគ្នាតវ៉ា របស់កុមារតូចៗ នៅទីនោះ មានប្រជាពលរដ្ឋភូមិបឹងកក់ និងពីសហគមន៍ផ្សេងទៀត ប្រមាណជា២០០នាក់ បានចូលរួមជាមួយដែរ ដោយបានដង្ហែទៅធ្វើពិធីបួងសួង នៅពីមុខមន្ទីរឃុំឃាំង។ ជាមួយនឹងសម្លេងយំផង កុមារទាំងនោះ [...]