Posts tagged as "Information"

អ្នក​ការសែត​កម្ពុជា​មិន​គោរព​វិជ្ជា​ជីវៈ ព្រោះ​ប្រាក់​ខែ​តិច...

អ្នក​ការសែត​កម្ពុជា​មិន​គោរព​វិជ្ជា​ជីវៈ ព្រោះ​ប្រាក់​ខែ​តិច...

ក្រុមអ្នកកាសែតកម្ពុជា ដែល​បាន​ធ្វើការ​ជជែក​ពិភាក្សា​គ្នា ថ្ងៃ​ទី០៥ ខែ​ធ្នូ​នេះ លើក​ឡើង​ថា បញ្ហា​ប្រាក់​បៀវត្ស​របស់​អ្នក​ការសែត​តិច​តួច បាន​ជម្រុញ​ឱ្យ​អ្នក​កាសែត​កម្ពុជា ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ជម្រិត​ទារ​ប្រាក់​ពី​ឈ្មួញ លាក់​បាំង​មិន​ផ្សាយ​ព័ត៌មាន​ពិត ដែល​បញ្ហា​ទាំង​នេះ គឺ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​របស់​អ្នក​កាសែត​កម្ពុជា ក្នុង​ការ​ប្រព្រឹត្ត​ខុស​វិជ្ជា​ជីវៈ​ជា​អ្នក​សារព័ត៌មាន។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន និង​ជា​គ្រូ​បណ្តុះ​បណ្តាល​អ្នក​សាព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់​ថា បញ្ហា​ប្រាក់​ចំណូល​ប្រចាំ​ខែ ដែល​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន គឺ​ជា​ឧបសគ្គ​រារាំង​មក​លើ​អ្នក​សារព័ត៌មាន និង​ជំរុញ​ឱ្យ​ពួក​គាត់​មិន​គោរព​វិជ្ជា​ជីវៈ។ វា​ពិបាក​ណាស់ ក្នុង​ការ​ដាក់​កំហិត​អ្នក​មិន​គោរព​វិជ្ជា​ជីវៈ​ទាំង​នោះ ឲ្យ​គោរព​វិជ្ជា​ជីវៈ ដោយ​សារ​តែ​រឿង​ប្រាក់​ខែ​នេះ [...]

យក​រូបភាព​រន្ធត់​​មក​ចុះ​ផ្សាយ ជា​​ការ​​ធ្វើ​អាជីវកម្ម​ដ៏​អសីលធម៌?

យក​រូបភាព​រន្ធត់​​មក​ចុះ​ផ្សាយ ជា​​ការ​​ធ្វើ​អាជីវកម្ម​ដ៏​អសីលធម៌?

ការយករូបភាពអកុសល្យ យក​មក​ផ្សព្វផ្សាយ ត្រូវ​បាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​សម្ដែង​ការ​មិន​គាំទ្រ ចំពោះ​បណ្តា​ស្ថាប័ន​ផ្សព្វផ្សាយ​មួយ​ចំនួន ដូច​ជា​ទូរទស្សន៍ កាសែត និង​គេហទំព័រ យក​មក​ធ្វើការ​ផ្សព្វផ្សាយ ដែល​វា​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ទៅ​ដល់​អារម្មណ៍​អ្នក​ទស្សនា និង​សិទ្ធិ​របស់​ជន​រង​គ្រោះ។

និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដេប៉ាតម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កញ្ញា ឡេង ស្រីនិច បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​បញ្ហា​នេះ​ថា ការ​យក​រូបភាព​អកុសល​មក​​ធ្វើការ​ផ្សព្វផ្សាយ វា​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ទៅ​ដល់​សតិ​អារម្មណ៍​អ្នក​ទស្សនា។ កញ្ញា​បន្ត​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ កញ្ញា​សង្កេត​ឃើញ​ថា ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ធំ នៅ​តែ​បន្ត​ដាក់​រូបភាព​ដែល​មិន​សមរម្យ​ទាំង​ហ្នឹង នៅ​លើ​គេហទំព័រ​ឬ​សារព័ត៌មាន​របស់​ខ្លួន ដោយ​មិន​គិត​ទៅ​លើ​បញ្ហា [...]

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

ប៉ុន្តែដំណឹងដ៏អកុសលនេះ ត្រូវ​បាន​បដិសេធ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​តា ប្រាជ្ញ ឈួន ផ្ទាល់ ថា​មិន​មែន​ជា​ការ​ពិត​ទេ។ យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ភ្ញាក់​ផ្អើល​រួច​ទៅ​ហើយ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ កោះសន្តិភាព បាន​ផ្សាយ​ដំណឹង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា​ថា អ្នក​ចម្រៀង​ចាប៉ី​ដ៏​ល្បី​ឈ្មោះ លោក​តា ប្រាជ្ញ ឈួន បាន​ទទួល​មរណភាព​ហើយ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញ​សង្គម បាន​ធ្វើ​ប្រតិកម្ម​ខ្លាំង​ក្លា ជំទាស់​នឹង​ការ​ផ្សាយ​នេះ ដោយ​សារ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ដឹង​ច្បាស់​ថា លោក​តា​សិល្បៈករ​នៅ​មាន​ជីវិត​រស់រាន និង​មាន​សុខភាព​ល្អ​នៅ​ឡើយ។ ហើយ​ដោយ​សារ​តែ​ប្រតិកម្ម ដែល​ផ្ទុះ​ឡើង​នេះ​ដែរ ទើប​កាសែត​កោះសន្តិភាព ដែល​បាន​ចុះ​ផ្សាយ​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ​នោះ [...]

អ្នក​សារព័ត៌មាន​កម្ពុជាធ្វើ​ខ្លួន​ដូចម្តេច ក្នុង​សមាគមន៍​អាស៊ាន​២០១៥? (vdo)

និពន្ធនាយក​ព័ត៌មាន​វិទ្យុ​បារំាង​អន្តរជាតិ (RFI) លោក ប៉ែន បូណា និង​ជា​ប្រធាន​រដ្ឋបាល​ក្លឹប​អ្នក​កាសែត (ក.អ.ក) បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋ បើក​ទូលាយ​នូវ​ព័ត៌មាន​ស្តី​ពី​«អាស៊ាន»​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​យក​ភាសា​ខ្មែរ​ជា​គោល។ ហើយ​លោក ក៏​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ខ្មែរ​ទាំង​អស់ ត្រូវ​បន្ថែម​នូវ​ចំណោះ​ដឹង​ផ្នែក​ភាសា​បន្ថែម ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្រើន គ្រប់​ជ្រុង​ជ្រោយ និង​តម្លា​ភាព។

ការថ្លែងរបស់លោក ប៉ែន បូណា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​វេទិកា​សម្រាប់​​អ្នក​​សារព័ត៌មាន​ទូទៅ លើ​ប្រធាន​បទ «តើ​អ្នក​សារព័ត៌មាន​កម្ពុជា រៀបចំ​ខ្លួន​ហើយ​ឬ​នៅ ចំពោះ​សមាហរណកម្ម​អាស៊ាន?» ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) នៅ​សណ្ឋាគារ​កំាបូឌីយ៉ាណា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ២០១៤​នេះ។

លោក ប៉ែន បូណា បានបន្ថែមថា សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ អ្នកសារព័ត៌មាន ក៏ដូចប្រជាពលរដ្ឋទូទៅ [...]

សមាហរណកម្ម​អាស៊ាន​ឆ្នាំ ២០១៥៖ អ្នក​សារព័ត៌មាន​កម្ពុជា នៅ​«អន់»​?

សមាហរណកម្ម​អាស៊ាន​ឆ្នាំ ២០១៥៖ អ្នក​សារព័ត៌មាន​កម្ពុជា នៅ​«អន់»​?

ការយល់ដឹង អំពី​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ស្តី​ពី​អាស៊ាន នៅ​មាន​កំរិត​ទាប​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស ដែល​ជា​សហគមន៍​អាស៊ាន។ បច្ចុប្បន្ន​នេះ អ្នក​សារព័ត៌មាន​ពុំ​សូវ​យល់​ដឹង អំពី​ចំណេះ​ដឹង​ទូទៅ និង​សមាហរណកម្ម​អាស៊ាន បាន​ទូលំ​ទូលាយ​ប៉ុន្មាន​ទេ ព្រម​ទាំង​មាន​កម្សោយ​ភាព ចំពោះ​ភាសា​អង់គ្លេស​ទៀត​ផង។ អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត ក៍​កំពុង​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​សមាហរណកម្ម​អាស៊ាន ឆ្នំា​២០១៥ នេះ​ដែរ ព្រោះ​គិត​ថា​ខ្លួន​មិន​ទាន់​មាន​សមត្ថភាព អាច​ប្រកួត​ប្រជែង​ជា​មួយ នឹង​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ាន​បាន។

នៅក្នុងវេទិការពិភាក្សា ស្ដី​ពី​«តើ​សារព័ត៌មាន​កម្ពុជា​ រៀបចំ​ខ្លួន​ហើយ​ឫ​នៅ ចំពោះ​សមាហរណកម្ម សហគមន៍​អាស៊ាន?» ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នេះ គេ​បាន​រក​ឃើញ​ពី​បញ្ហា​ប្រឈម​សំខាន់ៗ ច្រើន​ទៀត​ទាក់​ទង នឹង​កម្រិត​យល់​ដឹង​របស់​អ្នក​សារពត័មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...