Posts tagged as "Media"

ខៀវ កាញារីទ្ធ សុំ​យួន​កុម្មុយនីស​​ឲ្យ​បង្រៀន​មន្ត្រី​ខ្មែរ ខាង​ព័ត៌មាន

ខៀវ កាញារីទ្ធ សុំ​យួន​កុម្មុយនីស​​ឲ្យ​បង្រៀន​មន្ត្រី​ខ្មែរ ខាង​ព័ត៌មាន

តារាង​ចំណាត់ថ្នាក់ឆ្នាំ២០១៦ នៃសេរីភាព​ខាងវិស័យ​សារព័ត៌មាន ដែលទើបនឹងចេញផ្សាយ ដោយអង្គការ​អ្នក​យកព័ត៌មានគ្មានព្រំដែន (Reporters Without Borders - RSF) បានចាត់ប្រទេសកម្ពុជា ទៅក្នុង​ចំណាត់​ថ្នាក់​លេខ ១២៨ ខណៈប្រទេសវៀតណាម ទៅក្នុងចំណាត់ថ្នាក់លេខ ១៧៥ ពីក្នុងចំណោម​១៨០​ប្រទេស ក្នុង​ពិភពលោក។

ប៉ុន្តែចំណាត់ថ្នាក់នេះ មិនប្រាកដ​មាន​ន័យ​ទាំង​ស្រុង​ថា វិស័យសារព័ត៌មាន​នៅក្នុងប្រទេសកម្ពុជា មាន​ភាព​ប្រសើរ​ជាងប្រទេស​វៀតណាម​នោះទេ។ ភស្ដុតាង? ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា ទើប​ស្នើ​សុំ​ប្រទេសវៀតណាម ឲ្យបង្រៀនពីវិស័យនេះ ដល់មន្ត្រីក្រសួងព័ត៌មានខ្មែរ នៅក្នុងជំនួបមួយ ជាមួយ​សមភាគី​វៀតណាម កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។

ទៅរៀនពីយួន ព្រោះចំណាយតិច!

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា បានស្នើសុំដូច្នេះ ទៅលោក ត្រឿង មិញទន់ (Truong Minh Tuan) [...]

ហ៊ុន សែន ប្រាប់​«ថ្មីៗ»​ឲ្យ​រៀន​តាម​«Fresh News» និង​«ដើម​អំពិល»

ហ៊ុន សែន ប្រាប់​«ថ្មីៗ»​ឲ្យ​រៀន​តាម​«Fresh News» និង​«ដើម​អំពិល»

លោក ហ៊ុន សែន បានថ្លែងរិះគន់ សារព័ត៌មានមួយ ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត ឈ្មោះ «ថ្មីៗ» ថាសារព័ត៌មាននេះផ្សាយខុស ពីព័ត៌មានអ្វីៗ ដែលទាក់ទងនឹងរូបលោក។ បន្ថែមពីលើនេះ លោក ហ៊ុន សែន បាន​ប្រាប់ឲ្យស្ថាប័ន​សារព័ត៌មាន​ឯកជន ក្នុងស្រុកមួយនេះ ឲ្យរៀនសូត្រ ​តាមសារព័ត៌មាន​ក្នុង​ស្រុក ​ចំនួន​​ពីរ​​ទៀត ដែល​​ល្បីល្បាញ​ថាមាននិន្នាការ លំអៀងទៅរកគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក។

ថ្លែងនៅចំពោះនិស្សិត​ ជាច្រើនពាន់នាក់ មកពីសាកលវិទ្យាល័យបញ្ញាជាតិ ដែលត្រូវទទួលសញ្ញាប័ត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរៀបរាប់ថា ក្នុងទូរស័ព្ទដៃរបស់លោក មាន​កម្មវិធីជាច្រើន ក្នុងនោះមានកម្មវិធី របស់សារព័ត៌មាន​ក្នុងស្រុកមួយចំនួន ដូចយ៉ាង សារព័ត៌មាន «Fresh News» «ដើម​អំពិល» «CNC» និងសារព័ត៌មាន «ថ្មីៗ»។

បន្ទាប់មកលោក ហ៊ុន សែន បានថ្លែងថា [...]

ក្រសួង​ព័ត៌មាន​​ព្រមាន​​ចាត់​ការ​​លើ​​​អាចារ្យ A រឿង​​នារី​«ខារាអូខេ»

ក្រសួង​ព័ត៌មាន​​ព្រមាន​​ចាត់​ការ​​លើ​​​អាចារ្យ A រឿង​​នារី​«ខារាអូខេ»

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក អ៊ុក គឹមសេង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាននិយាយថា ក្រសួងព័ត៌មាននៅពេលនេះ កំពុងរៀបចំកិច្ចប្រជុំមួយ ដើម្បីចាត់ការ ទៅលើការ​ធ្វើ​អត្ថាធិប្បាយ​មួយ របស់នាយកវិទ្យុ ABC លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A ដែលបានលើកពីស្ត្រីបម្រើការ នៅ​តាម​ហាង​ខារាអូខេ​ថា​ «គួរលក់ខ្លួន ឲ្យអ្នកមានលុយ​ ជាជាងបន្តអង្គុយកំដរ (ឬផឹកស្រាបៀរ) ជាមួយ​ភ្ញៀវ»។

អត្ថាធិប្បាយ​របស់​លោក​អាចារ្យ A បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែសីហាកន្លងមក ដើម្បីតបទៅ​នឹង​សំណួរ របស់និស្សិតឆ្នាំទី៣ម្នាក់ ដែលកំពុងបម្រើការ ក្នុងហាងខារ៉ាអូខេមួយ។ និស្សិតរូបនោះ បានសួរ​លោក​ថា៖ «បើ​សិន​​ជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រឡាញ់ តើយើងត្រូវធ្វើយ៉ាងម៉េច»? លោកអាចារ្យ A ដែល​សម្បូរ​​ដោយ​​វោហា​ស័ព្ទ​ស្រាប់​ផង បានថ្លែងតបវិញ បែបវាហីថា៖ «រវាងយើងអង្គុយផឹក (ស្រា ឬស្រាបៀរ) រាល់​ថ្ងៃ [...]

ខៀវ កាញារីទ្ធ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង រវល់​តែ​«ដេក»

ខៀវ កាញារីទ្ធ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង រវល់​តែ​«ដេក»

ប្រតិកម្មខ្លី តែមានន័យវែង និងបង្កឲ្យអ្នកអាន ទប់សំណើចមិនបាន។ ទប់មិនបាន ព្រោះរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដង្ហោយហៅ រកអ្នកក្រោមបង្គាប់របស់លោក ថាកំពុង«ដេកនៅឯណា» បាន​​ជា​មិន​ឃើញ​មករាយការណ៍ ពីរឿងទំនាស់​រវាង​ប្រជាជនខ្មែរ និងវៀតណាម រហូតដល់មានមនុស្សស្លាប់។

ប្រតិកម្មដង្ហោយស្វែងរក របស់លោករដ្ឋមន្ត្រី ធ្វើឡើងពីរថ្ងៃក្រោយ ហេតុការណ៍មួយ ដែលបានកើតឡើង នៅ​ក្នុង​​ភូមិ​អ្នក​លឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៧ ខែសីហានេះ រវាងជនជាតិ​ខ្មែរ​មួយ​​គ្រួសារ និងជនជាតិយួនមួយក្រុម។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្នុងហេតុការណ៍វាយតប់ ដែល​​បណ្ដាល មក​ពីទំនាស់ពាក្យសំដីនោះ មានមនុស្សស្លាប់​យ៉ាងហោច ១នាក់ ជាជនជាតិខ្មែរ។

ជម្លោះបង្ករបួសស្នាម រហូតមានមនុស្សស្លាប់បែបនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ លើកមកធ្វើជា​មូលហេតុ ដើម្បី​បន្ទោស​​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តព្រៃវែង [...]

ទូរទស្សន៍ជាតិ ថា​ខ្លួន​ចាក់​ផ្សាយ​ពី​ការ​ហែរ​សព កែម ឡី

ទូរទស្សន៍ជាតិ ថា​ខ្លួន​ចាក់​ផ្សាយ​ពី​ការ​ហែរ​សព កែម ឡី

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ទូរទស្សន៍ជាតិកម្ពុជា (ហៅកាត់ជាភាសាខ្មែរ ទទក និងហៅកាត់ជា​ភាសា​បារាំង TVK) បានប្រើប្រាស់ពាក្យ«យើង» ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនដូច្នេះថា៖ «យើងគ្រាន់តែ​ចង់​បញ្ជាក់​ជូនថា នេះជាអ្វីដែលយើងបានធ្វើ។ យើងបានផ្សាយព័ត៌មាន ស្តីពីទិដ្ឋភាពនៃការហែរសពលោកបណ្ឌិត កែម ឡី រួចហើយ តាំងតែពីពេលសព​មិនទាន់ដល់ខេត្តតាកែវមកម្លេះ គឺនៅម៉ោងប្រមាណ ១៤ និង ១០ នាទី នៅ​លើ​កញ្ចក់​ទូរទស្សន៍ជាតិកម្ពុជា។»។

សំណេររបស់ទំព័រហ្វេសប៊ុកផ្លូវការនេះ បានធ្វើឡើង នៅក្រោយមានការរិះគន់ខ្លាំងក្លា ពីសំណាក់មហាជន ជា​ពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលលើកឡើងថា ទូរទស្សន៍ជាតិកម្ពុជា ដែលជា​ទូរទស្សន៍​រដ្ឋ​ទទួលប្រាក់ខែ ដែលបានមកពីការបង់ពន្ធ​របស់ពលរដ្ឋ តែបែរជាមិនបម្រើពលរដ្ឋទៅវិញ។

សម្រាប់អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា លោក គឹម គុណវឌ្ឍ វិញ មិនបានខ្វាយខ្វល់​ទៅនឹងការ​រិះគន់​ទាំង​នោះ​ទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...