បន្លំខ្លួនជាអ្នកកាសែតរបស់សមាគមអ្នករត់កង់បី ហើយមកគម្រាមអ្នកកាសែត
ហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២០ខែមិនា ឆ្នាំ២០១៥ នៅជិតវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចររាចរណ៍មួយ។ ក្រុមអ្នករត់ម៉ូតូកង់បីទាំងនោះបាន និយាយថាខ្លួនជាអ្នកសារព័ត៌មានរបស់ សមាគមកង់បីមួយឈ្មោះ សេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់លោក វ៉ន ពៅ។ បន្ទាប់ពីបាននិយាយបែបនេះចប់ អ្នកទាំងនោះ បានយកទូរស័ព្ទរបស់ខ្លួន ទៅថតសម្លេង អ្នកយកព័ត៌មាន បន្ទាប់មកបាន ទាក់ទងតាមវិទ្យុទាក់ទង ទៅកាន់បក្សពួករបស់ខ្លួន។ បើតាមអ្នកជិតខាង នៅទីនោះបានឲ្យដឹងថា បុរសដែលចុះមកអួតអាងនោះ មានឈ្មោះ គុជ សុភាព។
ហេតុការណ៍ដំបូង គ្រាន់តែជាការចុះទៅយកព័ត៌មាន ស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់បុគ្គលិក ផ្នែកយកព័ត៌មានម្នាក់ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូបាន។ ក្នុងពេល ដែលអ្នកយកព័ត៌មាន លោក ហេង វុទ្ធី [...]