បើកបុកជនរងគ្រោះហើយ ទារសំណងបាន ៥០ម៉ឺនរៀលទៀត
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៩ មិនា ២០១៥
- កែប្រែចុងក្រោយ: March 20, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះ បណ្តាលឲ្យជនរងគ្រោះ ទទួលរងការខូចខាតម៉ូតូ ហើយត្រូចេញថ្លៃសំណង ឲ្យទៅជនបង្ករទៀត ទាំងភាពភ័យខ្លាច។ ប្រភពព័ត៌មាននៅផ្ទាល់កន្លែង បានឲ្យដឹងថា បុរសជនបង្កមិនស្គាល់អត្តសញ្ញាណ បានបុកគ្នាជាក្មេងប្រុសម្នាក់ ដែលបើកបរបញ្ច្រាស់គ្នា នៅលើ ផ្លូវ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ប្រភពឲ្យដឹងថា ដំបូង ភាគីបង្កបានគម្រាម ទារសំណងពីជនរងគ្រោះ ២០០ដុល្លា តែដោយម្តាយជនរងគ្រោះគ្មាន បានឲ្យតែ៥០ម៉ឺនរៀល ព្រោះអាណិតកូន ពេលឃើញគេសំឡុត។
សាក្សីបានឲ្យដឹងទៀតថា ដំបូងគេឃើញ ម៉ូតូម៉ាក់សងឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1BS-4923 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួន បានពើបប្រទះ ជាមួយម៉ូតូមួយគ្រឿងទៀត ធុនឌ្រីមដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ1BG-1590 ដែលកំពុងបើកបរក្នុងទិសដៅកែងគ្នា។ ស្រាប់តែមកដល់កន្លែងកើតហេតុ បានបុកគ្នាពេញទំហឹង នៅលើទ្រូងផ្លូវតែម្ដង។ បណ្តាលឲ្យម៉ូតូម្ខាងខូចខាត ឯម៉ូតូម្ខាងទៀតមិនខូចខាតអ្វីទេ ខណៈអ្នកបើកបរ មិនមានអ្នកណាម្នាក់ រងរបួសធ្ងន់ធ្ងរអ្វីឡើយ។
សាក្សីបានឲ្យដឹងថា ម្ចាស់ម៉ូតូដែលមិនមានខូចអ្វី បែរជាទាមទារសំណង ពីអ្នកដែលមានម៉ូតូខូចខាតទៅវិញ ដោយនិយាយបង្វែរឿងថា ជនរងគ្រោះ ជាអ្នកយកទូរស័ព្ទខ្លួន តម្លៃ៤០០ដុល្លា នៅពេលកើតហេតុ។ តែជនរងគ្រោះ បានបដិសេធមិនបាន ដឹងពីរឿង ដែលបាត់ទូរស័ព្ទរបស់ជនបង្កនោះទេ។ សាក្សីបាននិយាយថា បុរស ជនបង្កមិនបានប្រាប់ឲ្យដឹង ពីអត្តសញ្ញាណរបស់ខ្លួនទេ តែជនរងគ្រោះឈ្មោះ ស៊ាង វិចិត្រ ជាអាជិវករលក់គ្រឿងក្រអូប នៅផ្សារ អូឡាំពិក មានផ្ទះជួល នៅសង្កាត់ទឹកថ្លា។
ជនរងគ្រោះ ស៊ាង វិចិត្រ បានឲ្យទស្សនាវដ្តីដឹងថា ក្រោយពីកើតហេតុភ្លាម ជនបង្ករបាន ទូរស័ព្ទហៅបក្សពួកមួយចំនួន។ ពេលមកដល់ អ្នកទាំងនោះបានគម្រាមកំហែង ខ្លួនឲ្យចេញថ្លៃទូរស័ព្ទនោះ តែម្តង។ ពេលនោះ ជនរងគ្រោះ មិនមានអ្នកណាម្នាក់ស្គាល់ទេ ព្រោះទើបមករស់នៅភ្នំពេញ គ្មានជម្រើស បានទូរស័ព្ទហៅម្តាយមក។ ពេលអ្នកស្រីមកដល់ ឃើញគេគម្រាមកូន ឲ្យចេញសំណងបែបនេះ បានប្រកែក តែប្រកែកមិនឈ្នះ ក៏យល់ព្រមឲ្យថ្លៃសំណង «ខុសសាច់រឿង» ទៅជនបង្កចំនួន ៥០ម៉ឺនរៀល ហើយយកកូន និងម៉ូតូដែលខូច ទៅជូសជុលខ្លួនឯង៕