តើនាងចង់ធ្វើអ្វី? ចតឡាន ឬកំពុងរៀនបត់ឡាន?
ឈុតឆាកនេះ បានកើតឡើង នៅក្នុងក្រុង វេរីប៊ី (Werribee ក្បែរក្រុងមែលប៊ន) ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី ហើយត្រូវបានថតជាប់ ដោយម៉ាស៊ីនវីដេអូ បំពាក់ជាប់ជាមួយរថយន្ដមួយទៀត ដែលបានមកជាប់ខ្លួន ជាមួយនឹងព្រឹត្តិការណ៍។
រហូតដល់ចុងក្រោយនៃវីដេអូ ទើបគេដឹងថា ស្ត្រីជាអ្នកកាន់ចង្កូនរថយន្ដ មានបំណងចង់ចតរថយន្ដរបស់ខ្លួន នៅលើចំណតមួយផ្នែកខាងឆ្វេងដៃ។ ប៉ុន្តែរបៀបនៃការបត់ កាច់ចង្កូត ទៅមុខ ទៅក្រោយរបស់នាង ពិបាកនឹងធ្វើឲ្យអ្នកផ្សេង រង់ចាំនាងណាស់៕