ឡាន​ដឹក​ទឹក បុក​ម៉ូតូ របួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់

គ្រោះថ្នាក់មួយ បានកើតឡើង រវាងម៉ូតូ និងឡាន បណ្តាលឲ្យមាន អ្នករបួសពីរនាក់ ជាភាគីខាងម៉ូតូ។ បន្ទាប់ពីបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យ មន្រ្តីប៉ូលិសចររាចរណ៍ បានរៀបចំ យកម៉ូតូឡានបង្ក ទៅរក្សាទុក នៅខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី៣០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 30, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ៥៩៨ ត្រង់​ចំនុច​កែង នឹងផ្លូវ ៣៣៧ ក្នុងភូមិទំនប់ទឹក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើង ដោយ​រថយន្ត​ដឹកទឹក ពណ៍ស ស្លាកលេខ២Aភ.ព-០០៤៩។ រថយន្ដ ដែលមានមនុស្សជិះ មានគ្នាបីនាក់ បានបុកគ្នា ជាមួយម៉ូតូរងគ្រោះ ម៉ាកឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ១Aក.ធ-៤៤៥១ បានបណ្តាល ឲ្យអ្នកជិះម៉ូតូ ទាំងពីរនាក់រងបួស៖ ម្នាក់របួសធ្ងន់ បាក់​ជើង​ស្តាំ និងម្នាក់ទៀតរបួសស្រាល។

សាក្សី ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ឡានដឹកទឹកខាងលើ បានបង្ករគ្រោះថ្នាក់ ជាមួយម៉ូតូរងគ្រោះ នៅ​ត្រង់ចំនុចកើតហេតុ ជាផ្លូវកែង ដែលភាគីទាំងសងខាង មិនបានប្រុងប្រយ័តនដូចគ្នា។ នៅក្នុងហេតុការណ៍ គ្រោះ​ថ្នាក់​នោះ ឡានបង្ក បានបុកជាប់ម៉ូតូជនរងគ្រោះ នៅកណ្តាលផ្លូវ។ សាក្សីដដែល បានបន្តថា ករណីនេះ ដំបូងឃើញ ប៉ូលិស​ចររាចរណ៍ ដកហូតឡាន និងម៉ូតូទៅខណ្ឌ។ តែបន្ទាប់មក ស្រាប់តែដាក់ចុះវិញ មិនដឹងថាដោះស្រាយ យ៉ាងណានោះទេ។

តាមការបញ្ជាក់ របស់លោក លុច សុផាត អនុប្រធាន ផ្នែកចររាចរណ៍ខណ្ឌទួលគោក ឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៥ថា ខាងប៉ូលិស មិនបានស្គាល់អត្តសញ្ញាណ អ្នករងគ្រោះ និងអ្នកបង្កទេ។ លោកថា ដំបូងខាងវាស់វែងចររាចរណ៍ ពិតជាបានរៀបចំ យករថយន្តរបស់ភាគីទាំងសងខាង ទៅខណ្ឌទួលគោកមែន ព្រោះភាគីទាំងពីរ និយាយមិនត្រូវគ្នា។

លោក បានរៀបរាប់ទៀតថា តែភ្លាមៗនោះ មានសាច់ញាតិខាងជនបង្កមកដល់ ក៏បានសុំភាគីរងគ្រោះ សម្របសម្រួលគ្នា នៅកន្លែងកើតហេតុ ដោយយល់ព្រម ចេញថ្លៃខូចខាត ម៉ូតូ និងថ្លៃព្យាបាល អ្នករងគ្រោះទាំងពីរ នៅមន្ទីពេទ្យទាំងស្រុង។ ក្នុង​ពេលជាមួយគ្នា មន្ត្រីសមត្ថកិច្ចចររាចរណ៍ នៅនឹងកន្លែង បានយល់ព្រម ជាមួយភាគីទាំងសងខាង បញ្ចប់រឿង នៅតែ​ប៉ុន្មាន​ម៉ោង ក្រោយពីកើតហេតុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...