ដំណើរកំសាន្ត១គ្រួសារ ស្លាប់៣នាក់ ដោយក្រឡាប់ឡាន
ប្រភពព័ត៌មាន ដ៏ទុកចិត្តមួយ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ ក្រឡាប់ឡាន អស់មួយគ្រួសារនេះ បានកើតឡើង តាំងពីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មកម្លេះ នៅចំណុចនិយមកា ភូមិត្រុំខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ គ្រោះថ្នាក់នេះ បានបណ្តាល ឲ្យមនុស្ស៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀត រងរបួស។ ប្រភពពីទីកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា ហេតុការណ៍នេះ គ្មានរថយន្តណាមួយ នៅក្បែរនោះទេ គឺត្រួវបានក្រឡាប់ ដោយខ្លួនឯង ធ្លាក់ចេញពីផ្លូវ ប្រមាណ១០ម៉ែត្រ។
សាក្សី ដែលបានឃើញករណីគ្រោះថ្នាក់ ដ៏រន្ធត់នេះ បានរៀបរាប់ថា ឡានដែលកើតហេតុ បើកបរតាមបណ្តោយ ផ្លូវជាតិលេខ៦៨ ធុន ហាយឡេនឌ័រ ពណ៍ខ្មៅស៊េរី២០០២ ពាក់ស្លាកលេខ សៀមរាប 2B-1345 បើកបរដោយឈ្មោះ សារិក ណាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ ដែលមានអ្នកនៅក្នុងរថយន្ត ៧នាក់ ជាក្រុមគ្រួសាររបស់ខ្លួនទាំងអស់។
ប្រភពដដែលនោះ [...]