Posts tagged as "Circulation"

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​បង់​ពន្ធ!

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​បង់​ពន្ធ!

ការប្រមូលពន្ធផ្លូវ ពីយានជំនិះមាន ម៉ូតូ និងឡាន សម្រាប់ឆ្នាំ២០១៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋាន​ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីថ្ងៃទី០៣ ខែកក្កដា កន្លងទៅ។

ការជូនដំណឹងខាងលើ បានលើកឡើងថា ម្ចាស់យានយន្តគ្រប់ប្រភេទ អាចបង់ពន្ធ នៅតាមសាខានានា នៃ​ធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅក្នុងប្រទេស។ លិខិតជូនដំណឹងនេះ ក៏បានបញ្ជាក់ដែរថា ចំពោះយានយន្ត ដែលត្រូវបានលើកលែងមាន រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត​របស់​រដ្ឋ​មួយចំនួនទៀត។

លិខិតផ្តល់ដំណឹងដដែល បានសរសេរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ អង្គភាពពន្ធដារ នឹង​ធ្វើការ​ចុះត្រួតពិនិត្យ ព្រមទាំងពិន័យ លើម្ចាស់យានជំនះមួយណា ដែលមិនគោរព តាមការកំណត់ ហើយនឹង​រងការ​ពិន័យ ជាប្រាក់ ១០០ ភាគរយនៃប្រាក់ ដែលត្រូវចំណាយ [...]

វៀតណាម​ជិះ​ឡាន​គ្មាន​ស្លាក​លេខ ប៉ះ​គេ​ហើយ​រក​វាយ​គេ​ទៀត

វៀតណាម​ជិះ​ឡាន​គ្មាន​ស្លាក​លេខ ប៉ះ​គេ​ហើយ​រក​វាយ​គេ​ទៀត

ម្ចាស់រថយន្តបង្ករម៉ាក កាម៉ារី ពណ៍ខ្មៅគ្មានស្លាកលេខ ត្រូវបានគេស្គាល់ថា ឈ្មោះ ស្រ៊ុន អាយុប្រមាណ៣០ ឆ្នាំ ជាជនជាតិវៀតណាម និយាយខ្មែរមិនច្បាស់។ ប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ថា ដំបូងឡើយ ឡានទាំងពីរ បើកបរស្របគ្នាពីត្បួង ទៅជើង តាមបណ្តោយផ្លូវជាតិលេខ ០៥។ លុះមកដល់កន្លែងកើតហេតុ ទល់មុខគ្លីនិក គ្រឹះគង់ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ រថយន្តបង្កបានបើកលឿនទៅពីក្រោយ ហើយគៀររថយន្តរងគ្រោះ បណ្តាលឲ្យបែកស្តុបពីមុខ (ខាងឆ្វេង)។

ភ្លាមៗនៅពេលកើតហេតុ ម្ចាស់រថយន្ដជាជនជាតិវៀតណាម បានចេញមករករឿងម្ចាស់ឡានកូរ៉ូឡា ពណ៍​ឈាមជ្រូក ស្លាកលេខភ្នំពេញ ២F-២៩៤៩ ទាំងសភាពស្រវឹង។ ជនជាតិវៀតណាមនោះ បាននិយាយ​ខ្លាំងៗ​ថា ខ្លូនមានបក្សពួក ០៤នាក់នៅលើឡាន ទើបនឹងចេញពីផឹកស៊ី។ ចំណែកឯម្ចាសឡានរងគ្រោះ ដែលមិន​ស្គាល់អត្តសញ្ញាណ បានតបវិញថា បើកឡានមកគៀរឡានរបស់លោក ហើយមិនសុំទោស បែរជាលោត មកចង់វាយលោកទៅវិញ។ លោកបញ្ជាក់ទៀតថា ឡាននោះគ្មានស្លាកលេខ [...]

ប៉ះ​គ្នា​របួស​ទាំង​សង​ខាង ភាគី​ម្ខាង​សម្លុត​ទារ​សំណង

ប៉ះ​គ្នា​របួស​ទាំង​សង​ខាង ភាគី​ម្ខាង​សម្លុត​ទារ​សំណង

គ្រោះថា្នក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បានកើតឡើង នៅមុខសាកលវិទ្យាល័យន័រតុន ដែលបណ្តាល ឲ្យ​ភាគីទាំងសងខាង រងរបួសដូចគ្នា។ ចំណែកឯម៉ូតូវិញ បានរងការខូចខាត ទាំងសងខាង ប៉ុន្តែជនរងគ្រោះ​ម្ខាង បានទាមទារថ្លៃខូចខាត ពីភាគីជនរងគ្រោះម្ខាងទៀត។ ដោយសារអ្នកទាំងពីរ សុទ្ធតែបានអះអាងថា ជាជន​រងគ្រោះទាំងអស់នោះ បញ្ហាមិនបានបញ្ចប់ភ្លាមៗទេ។ រីឯជនបង្កវិញ ត្រូវបានបានឲ្យដឹងថា បានរត់គេចខ្លួន​បាត់ស្រមោល និងមិនត្រូវបានអះអាងថា យ៉ាងដូចម្ដេចឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវ កែវចិន្តា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកនៅ​ក្នុង​ហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា ដំបូងម៉ូតូទាំងពីរ បានបើក ក្នុងទិសដៅបញ្ច្រាស់គ្នា ដោយម៉ូតូឌ្រីម ស្លាក​លេខ ភ្នំពេញ១P-៣៥០៧ បម្រុងនឹងឆ្លងថ្នល់។ ចំណែកឯម៉ូមួយគ្រឿងទៀត ម៉ាកនិច ពណ៍ក្រហម [...]

ឡាន​បុក​ម៉ូតូ​ទាំង​យប់​នៅ​ស្តុប​ទេពផន  របួស​ធ្ងន់​ម្នាក់

ឡាន​បុក​ម៉ូតូ​ទាំង​យប់​នៅ​ស្តុប​ទេពផន របួស​ធ្ងន់​ម្នាក់

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤០នាទី យប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវ ២៦១ ត្រង់ចំណុចស្តុបទេពផន ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្ករម៉ាកអួឌី(AUDI) ពណ៍ស ស្លាកលេខភ្នំពេញ ២AA-២៣២២ បើក​បរដោបុរសចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ ពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបទេពផន បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកឌ្រីមពណ៍ខ្មៅ ស្លាក​លេខ​ភ្នំពេញ ១BC-0599 បណ្តាលឲ្យបុរសអ្នកបើកបរ រងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកឯ​ម៉ូតូ ត្រូវបានឡានខាងលើកិនជាប់ រងការខូចខាតមួយចំនែកធំ។

បុរសម្នាក់ជិះ ពីក្រោយម៉ូតូជនរងគ្រោះ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្ត មិន​គោរពច្បាប់ ហើយបើកទាំងបំពាន។ លោក បានទាំងជួយឃាត់ម្ចាស់រថយន្ដខាងលើ បញ្ជូនឲ្យនគរបាល ខណ្ឌ​ទួលគោក ដើម្បីអាចចាត់វិធានការ [...]

«តាកូមា» វេ​ចង្កូត​ប៉ះ​រនាំង​ចែក​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង ព្រោះ​ស្រវឹង

«តាកូមា» វេ​ចង្កូត​ប៉ះ​រនាំង​ចែក​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង ព្រោះ​ស្រវឹង

ហេតុការណ៍ក្រឡាប់រថយន្ដ របស់បុរស ដែលគេស្គាល់ថា ជាមន្រ្តីយោធានោះ បានកើតឡើង កាលពី​វេលា​ម៉ោង១២ និង៣០ នាទីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់អូឬស្សី ខណ្ឌ​៧មករា រាជធានីភ្នំពេញ ត្រង់ចំណុចទល់មុខសាលាអន្តរជាតិ សិង្ហបូរី។ អ្នកបើកបររូបនោះ មិនមានរងរបួស​ទេ ចំណែកឯឡាន ត្រូវក្រឡាប់ផ្អៀងនៅកៀនផ្លូវ។

ប្រភពពីសាក្សី ដែលបានឃើញហេតុការណ៍ នៅផ្ទាល់នឹងកន្លែង បានឲ្យដឹងថា មន្ត្រីយោធារូបនោះឈ្មោះ ខេន ម៉ូរ៉ាឌី បើកឡានម៉ាក តាកូមា (TACOMA) ពណ៍សម្បកឪឡឹកចាស់ ស្លាកលេខភ្នំពេញ ២A-៣៨១៩ ក្នុងល្បឿន​លឿន។ ប្រភពដដែលបានបញ្ជាក់ថា បុរសបើកបរខាងលើ ទំនងជាស្រវឹង ទើបបញ្ជារថយន្ត ដោយល្បឿន​មួយ​យ៉ាងលឿន រហូតមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែបានរេចង្កូត ទៅបុករនាំងចែកផ្លូវពេញ​ទំហឹងតែ​ម្តង។

ភ្លាមៗ បន្ទាប់ពីកើតហេតុ មន្រ្តីនគរបាលចររាចរណ៍ នៅទីតាំងកើតហេតុ បានចុះធ្វើការវាស់វែងរួច បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មានថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...