ខំរត់ទៅទប់រថយន្តដែលកំពុងរអិល បែរជាត្រូវកៀបស្លាប់
ករណីកៀបតៃកុងយានអេស្កាវាទ័រនេះ បានកើតនៅវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៥ នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រហូតដល់បាត់បង់ជិវិត។
មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ ទីតាន់ ពណ៍ខៀវមានស្លាកលេខ ភ្នំពេញ 3A 8124 ចតទុកចោល ក្នុងការដ្ឋានដឹកដីមួយកន្លែង នៅសុខៗ ស្រាប់តែរថយន្តទីតាន់នោះ រអិលចេញពីកន្លែងចត។ បុរសរងគ្រោះឃើញបែបនេះ ក៏បានរត់ទៅទប់រថយន្តនោះ តែទប់មិនជាប់ ព្រោះកម្លាំងរអិលកាន់តែខ្លាំង ក៏បណ្តាលឲ្យកៀបបុរសនោះ ផ្ទប់ជាមួយរថយន្ត អេស្កាវាទ័រ។
បុរសរងគ្រោះ បានរងរបួសធ្ងន់ធ្ងរ ដោយការកៀបរវាងយានយន្ដទាំងពីរ ហើយត្រូវបានអ្នក នៅក្នុងការដ្ឋានដឹកដី នាំគ្នាម្នីម្នាហៅរថយន្តសាម៉ុយ មណ្ឌលបង្អែកខណ្ឌដង្កោ ដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីពេទ្យរ៉ូស្ស៊ី។ ប៉ុន្តែជាអកុសល ដោយមិនអាចទ្រាំទ្រ នឹងមុខរបួសដ៏ធ្ងន់ធ្ងរនេះបាន បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់ [...]