ISIS ប្រើអាវុធគីមី បើតាមចារកម្មអាមេរិក
អង្គការភេរវនិយម ដែលដាក់ឈ្មោះខ្លួនថា «រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)» បានប្រើប្រាស់ជាច្រើនលើកច្រើនសារ នូវអាវុធគីមី នៅក្នុងសមរភូមិប្រយុទ្នានា។ ក្រុមនេះ មានសមត្ថភាពអាចផលិត នៅក្នុងបរិមាណតិចតួច នូវសារជាតិ ក្លរីន (chlorine) និងឧស្ម័នហ្គាសពុល។ នេះបើតាមការអះអាង របស់ប្រធានបណ្ដាញចារកម្មអាមេរិក «CIA» លោក ចន ប្រឺណន់ (John Brennan) ដែលថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យទូរទស្សន៍អាមេរិក «CBS»។
លោកបានថ្លែង កាលពីចុងសប្ដាហ៍កន្លងមក ទៅកាន់ស្ថានីយ៍ទូរទស្សន៍ថា៖ «ជាច្រើនលើកច្រើនសារមកហើយ ដែលក្រុមរដ្ឋអ៊ីស្លាមបានប្រើប្រាស់ នូវអាវុធដែលមានផ្ទុក ដោយសារជាតិគីមី នៅលើសមរភូមិប្រយុទ្ធ។ បណ្ដាញចារកម្ម "CIA" គិតថា ក្រុមរដ្ឋអ៊ីស្លាម មានសមត្ថភាពផលិតដោយខ្លួនឯង នៅក្នុងបរិមាណតិចតួច នូវសារជាតិ ក្លរីន និងឧស្ម័នហ្គាសពុល។»
[...]