
ពូទីន អបអរ អាសាធ ព្រោះយកក្រុងប៉ាល់មៀរ ពី ISIS មកវិញ
ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្ដែងក្ដីអបអរសាទរ ទៅដល់ដៃគូសន្ទនារបស់លោក ក្នុងប្រទេសស៊ីរី លោក បាឆារ អាល់អាសាធ (Bachar al-Assad) ដែលបានដណ្ដើមមកកាន់កាប់វិញ នូវទីក្រុងបូរាណ ប៉ាល់មៀរ (Palmyre) ពីកណ្ដាប់ដៃក្រុមរដ្ឋអ៊ីស្លាម។ នេះបើតាមការអះអាង របស់លោក ឌមីទ្រី ប៉េស្កូវ (Dmitri Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង ដែលត្រូវបានស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរ៉ូស្ស៊ី «Ria Novosti» កាលពីថ្ងៃអាទិត្យ។
លោក ឌមីទ្រី ប៉េស្កូវ បានលើកយកការឆ្លើយតប របស់ប្រធានាធិបតីស៊ីរី ដែលបានថ្លែងមកកាន់ប្រធានាធិបតីរ៉ូស្ស៊ីវិញ នៅក្នុងឱកាសនោះថា លោក អាសាធ បានសម្ដែងសមាណចិត្តដ៏ខ្ពង់ខ្ពស់បំផុត នៅចំពោះកិច្ចគាំពារ របស់កងកម្លាំងអកាសរបស់រ៉ូស្ស៊ី នៅក្នុងការវាយដណ្ដើមយកទីក្រុងនោះមកវិញ។ លោក អាសាធ បានអះអាងថា ដំណើរឈានទៅរំដោះទីក្រុង ប៉ាល់មៀរ នឹងមិនអាចធ្វើទៅបានទេ [...]