បាតុកម្មមហាជនប្រឆាំងលោក កឹម សុខា ដឹកនាំដោយលោក ជុំ ម៉ី
ភ្នំពេញ៖ ស្ថិតក្រោមការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានីភ្នំពេញ និងក្រសួង មហាផ្ទៃ បានធ្វើឲ្យកិច្ចដំណើរការ នៃមហាបាតុកម្មមហាជនប្រឆាំងនឹងលោក កឹម សុខាដែលដឹកនាំដោយលោកជុំ ម៉ី ប្រធានសមាគមក្សេមក្សាន និងជាតំណាងឲ្យអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ នាទីលានប្រជាធិបតេយ្យ។
បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)
មហាជនប្រមាណរាប់ពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើង ខ្លះជិះម៉ូតូ និងទៀតជិះឡាន ពីទីចំងាយនានា ទាំងក្នុងនិងក្រៅក្រុង និងតាមបណ្តាខេត្តដែលជាប់នឹងក្រុង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលជាទីកន្លែងធ្វើមហាបាតុកម្មដោយអហិង្សា [...]