Posts tagged as "Son Chhay"

មាន​ជន​អនាមិក​«ក្លែង»​លិខិត របស់​គណបក្ស​សង្គ្រោះ​ជាតិ

មាន​ជន​អនាមិក​«ក្លែង»​លិខិត របស់​គណបក្ស​សង្គ្រោះ​ជាតិ

នៅក្នុងលិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ដែល​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បាន​ទទួល​ក្នុង​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ បាន​សរសេរ​ប្រកាស​ជា​សាធារណៈ​ថា មិន​ទទួល​ស្គាល់​លើ​«សកម្មភាព» និង​«មតិ»​លើក​ឡើង របស់​លោក សុន ឆ័យ ឡើយ។

លិខិតនេះបានចេញផ្សាយ បន្ទាប់​ពី​លោក សុន ឆ័យ ធ្វើការ​ព្រមាន​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សារា ផ្តល់​ឯកសារ​សម្ងាត់​ទាំង​អស់ ដូច​ជា​ការ​ចុះ​កិច្ច​សន្យា ជួល​ប្រាសាទ​អង្គរ​វត្ត​ជា​ដើម។ ក្រុម​ការងារ​របស់​លោក សុន ឆ័យ បាន​រក​ឃើញ​ថា មាន​ការ​«លួច​បំបាត់​ថវិកា​ជាតិ»​យ៉ាង​ធ្ងន់​ធ្ងរ។

ការព្រមានទៅលើអាជ្ញាធរអប្សរានេះ បន្ទាប់ពីក្រុមការងារ នៃគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃរដ្ឋសភា បានចុះការងារជាក់ស្តែង ដល់ទីតាំងរបស់អាជ្ញាធរជាតិអប្សរា ក្នុងខេត្តសៀមរាប រយៈពេលបួនថ្ងៃ ចាប់បីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះ។ [...]

សុន ឆ័យ៖ កម្ពុជា​នៅ​ខ្ចី​លុយ​បរទេស ប៉ុន្តែ​ចាយ​ខ្ជះ​ខ្ជាយ

សុន ឆ័យ៖ កម្ពុជា​នៅ​ខ្ចី​លុយ​បរទេស ប៉ុន្តែ​ចាយ​ខ្ជះ​ខ្ជាយ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង​អនុ​ប្រធាន​គណកម្មការ​ទី២​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​លើក​ឡើង​ថា ខណៈ​ដែល​កម្ពុជា កំពុង​ស្ថិត​នៅ​ជា​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ និង​ការ​ខ្ចី​លុយ​បរទេស​ជា​ចាំ​បាច់ ក្នុង​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍន៍​ប្រទេស ប៉ុន្តែ​ការ​ចាយ​វាយ របស់​ប្រទេស​មួយ​នេះ​វិញ មាន​លក្ខណៈ​ខ្ជះ​ខ្ជាយ​យ៉ាង​សម្បើម​ដៃ។ ការ​លើក​ឡើង​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​សណ្ឋាគារ​សាន់វ៉េ។

តំណាងរាស្ត្រ​គណបក្ស​សង្គោះ​ជាតិ លោក សុន ឆ័យ បាន​ធ្វើ​អត្ថាធិប្បាយ​ថា៖ «ថ្មីៗ​នេះ ពេល​យើង​ពិនិត្យ​ថវិកា​២០១៥ ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​មាន​ឯកសារ​លម្អិត អំពី​ការ​ចាយ​វាយ​របស់​ក្រសួង​នីមួយៗ ព្រោះ​គា្រន់​តែ​ពិនិត្យ​ការ​ចាយ​វាយ​របស់​រដ្ឋសភា [...]

ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ នា​វិមាន​រដ្ឋសភា ប្រធាន​គណៈ​កម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ឈាង វុន បាន​ធ្វើការ​ព្រមាន ផ្តាំ​តាម​អ្នក​សារព័ត៌មាន ទៅ​លោក ឆុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​ទី២ នៃ​រដ្ឋសភា​ថា៖ «គ្មាន​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ មាន​សិទ្ធ​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​ថវិកា របស់​រដ្ឋសភា​បាន​ឡើយ» ។

ការថ្លែងរបស់លោក ឈាង វុន បាន​ធ្វើ​ឡើង​បាន​បន្ទាប់​ពី​លោក សុន ឆ័យ ដាក់​សំណើរ​ទៅ​កាន់​រដ្ឋសភា ស្នើ​ឲ្យ​ព្យួរ​តំណែង លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិកា​រដ្ឋសភា និង​ស្នើ​ឲ្យ​ដក​តួនាទី​លោក មិត្ត ការ៉េន អគ្គ​លេខា​ធិការ​រង​រដ្ឋសភា និង​ក្រុម​គ្រួសារ​របស់​គាត់ (លោក មិត្ត ការ៉េន) ដែល​កំពុង​កាន់​ការងារ​សំខាន់ៗ​នៅ​ក្នុង​រដ្ឋសភា។ ការ​ស្នើ​នេះ ដោយ​សារ​លោក សុន ឆ័យ រក​ឃើញ​ថា​មាន​ការ​ពាក់​ព័ន្ឋ នឹង​អំពើ​ពុក​រលួយ​បក្ស​ពួក គ្រួសារ​និយម និង​មាន​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​បាត់​បង់​ថវិការ​ជាតិ។ [...]

គ្រួសារ​និយម​កាន់​តំណែង​ក្នុង​មន្ទីរ​រដ្ឋ​សភា ត្រូវ​បាន​បើក​កកាយ

គ្រួសារ​និយម​កាន់​តំណែង​ក្នុង​មន្ទីរ​រដ្ឋ​សភា ត្រូវ​បាន​បើក​កកាយ

ក្នុងលិខិត​ចុះ​ថ្ងៃ​ទី២១ ខែ​តុលា​នេះ លោក ស៊ុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​ទី​២ នៃ​រដ្ឋ​សភា បាន​ជម្រុញ​ឲ្យ​លោក ឡេង ប៉េងឡុង ក្នុង​តួនាទី បច្ចុប្បន្ន​ជា​អគ្គ​លេខា​ធិការ​រដ្ឋ​សភា ធ្វើ​ការ​បក​ស្រាយ និង​ពន្យល់​ពី​ការ​គ្រប់​គ្រង​បុគ្គលិក និង​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ នា​ពេល​កន្លង​មក ។

អនុប្រធានគណៈកម្មការទី២ នៃ​រដ្ឋ​សភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​បញ្ជាក់​ក្នុង​លិខិត​ថា មាន​ការ​តែង​តាំង​គ្រួសារ​និយម ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ហើយ​ក្រុម​គ្រួសារ​និយម​នេះ រួម​មាន​ដូច​ជា​ប្អូន​ប្រុស​បង្កើត កូន​បង្កើត កូន​ប្រសារ ក្មួយ និង​អតីត​ប្អូន​ថ្លៃ​ជា​ដើម ។

លោកបានសរសេរយ៉ាងដូច្នេះថា៖ «លោក មិត្ត ការ៉េន ដែលសព្វថ្ងៃមានតួនាទី ជាអគ្គលេខាធិការរង​នៃ​រដ្ឋ​សភា ដែលធ្លាប់មានតួនាទី ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិពលរបស់ខ្លួនតែងតាំង ក្រុម​គ្រួសារ​ខ្លួនជាច្រើននាក់ [...]

ស្បថ​​ចូល​​សភា៖ បក្ស​​សង្រ្គោះ​​ជាតិ​​នៅ​រារែក​ តែ​ថា​«កំពុង​​ពិចារណា»

ស្បថ​​ចូល​​សភា៖ បក្ស​​សង្រ្គោះ​​ជាតិ​​នៅ​រារែក​ តែ​ថា​«កំពុង​​ពិចារណា»

រហូតមកដល់ពេលនេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តទាំង៥៥រូប របស់គណបក្សសង្រ្គោះជាតិនៅមិនទាន់​សម្រេច​ថាទម្លាក់ចោលការធ្វើពហិការ ហើយត្រូវជំនួសដោយការស្បថចូល ទៅបំពេញការងារនៅមន្ទីររដ្ឋសភានៅឡើយ ដោយពួកគេអះអាងថាកំពុងពិចារណា។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានថ្លែងថា គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើការជាមួយគ្នាច្រើនទៀត ពិសេសលើការកែទម្រង់ការបោះឆ្នោត មុនគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិការ។

លោកសុន ឆ័យ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...