Posts tagged as "Justice"

យន្ដហោះ​បាត់​ខ្លួន MH370៖ បាត់​ទាំង​លុយ​ជន​រង​គ្រោះ ក្នុង​ធនាគារ...

យន្ដហោះ​បាត់​ខ្លួន MH370៖ បាត់​ទាំង​លុយ​ជន​រង​គ្រោះ ក្នុង​ធនាគារ...

ស្ត្រីអតីតបុគ្គលិក នៅក្នុងធនាគារមួយរូប អ្នកស្រី Nur Shila Kanan អាយុ៣៤ឆ្នាំ ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ  បន្ទាប់ពីតុលាការបានរកឃើញ ពីបទធ្វើការផ្ទេរមរតក ដោយខុសច្បាប់ នូវទឹកប្រាក់ ប្រមាណជា ៧៧ ៥៣០ រីនជិត (ប្រហែលជា ២២ ០០០ដុល្លា ឬ១៩ ៣០០អ៊ឺរ៉ូ) ចេញពីគណនីធនាគារ របស់ជនរងគ្រោះ ដែលបានបាត់ខ្លួន ទៅជាមួយ​នឹង​យន្ដហោះ ប៊ូអ៊ីង (Boeing 777) របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ កាលពីជាងមួយឆ្នាំមុន។

នៅក្រោយការប្រកាសសាលក្រម ចៅក្រម  Norsharidah Awang បានថ្លែងទៅកាន់អ្នកស្រី ជាជនជាប់ចោទថា៖ «ខ្ញុំសង្ឃឹម​ថា អ្នកស្រីនឹងគិតគូរឡើងវិញ ហើយអ្នកស្រីនឹងយក ការផ្ដន្ទាទោសនេះ ជាមេរៀនមួយ»។

រីឯស្វាមីរបស់អ្នកស្រី Nur Shila Kanan ដែលមានអាយុ៣៤ឆ្នាំ ដូចគ្នាដែរនេះ ក៏ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់​ពន្ធនាគារ ៤ឆ្នាំ ពីបទបានលួចដកប្រាប់ ៧ ៦៥០រីនជិត (ប្រហែលជា ២ ២០០ដុល្លា ឬ១ ៩០០អ៊ឺរ៉ូ [...]

នី ចរិយា៖  ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​សៀមរាប ចាប់​ពលរដ្ឋ​«ឃុំ»ទាំង​គ្មាន​បទ​ល្មើស

នី ចរិយា៖ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​សៀមរាប ចាប់​ពលរដ្ឋ​«ឃុំ»ទាំង​គ្មាន​បទ​ល្មើស

ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានលើកមកបង្ហាញ នូចំណុច​មួយ​ចំនួន ដែលសមាគមលោក បានធ្វើការស៊ើបអង្កេត និងរកឃើញថា បុគ្គលចៅក្រម និងព្រះរាជអាជ្ញារង បានអនុវត្តការងារ និងតួនាទីរបស់ខ្លួន មានភាពមិនប្រក្រតី ពាក់ព័ន្ធនឹង សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម(TCIDA) របស់​វៀតណាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក នី ចរិយា បានរៀបរាប់ថា ក្រោយទទួលពាក្យបណ្តឹង របស់សហគមន៍វៀតណាម ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំង ចុះចាប់ប្រជាពលរដ្ឋ ក្រោមហេតុផលថា ឈរលើគោលការណ៍ ស្នើរបស់អាជ្ញាធរខេត្ត ខ្លាចកើតមានអំពើហិង្សា និងឃើញប្រជាពលរដ្ឋ កំពុងឈូសឆាយដី និងគាស់ដំឡូង លើដីរបស់ខ្លួន ដែលធ្វើឲ្យលោក​ព្រះ​រាជអាជ្ញាម្នាក់នោះ ចាត់ទុកថា នោះជាបទល្មើសជាក់ស្តែង ដែលត្រូវចាប់ខ្លួន។ ប្រជាពលរដ្ឋចំនួនពីរនាក់ ត្រូវបានចាប់ខ្លួន និងបន្ទាប់មក យកទៅឃុំខ្លួន ក្នុងពន្ធនាគារតែម្តង។

[...]
ជំនួយការ​តំណាង​រាស្ត្រ​មួយ​រូប បរិហា​ពី​ចំណាត់​ការ​របស់​តុលាការ

ជំនួយការ​តំណាង​រាស្ត្រ​មួយ​រូប បរិហា​ពី​ចំណាត់​ការ​របស់​តុលាការ

ភាពរកាំរកូស នៅក្នុងវប្បម៌សន្ទនា នៃមេដឹកនាំ គណបក្សធំៗទាំងពីរ នៅតែមានសភាពស្រួចស្រាវ។ រីឯឲ្យសកម្មជនមួយ​ចំនួន រួមទាំងតំណាងរាស្រ្តផង របស់គណបក្សសង្គ្រោះជាតិនោះ ក៏កំពុងស្ថិតនៅក្នុង ភាព«គ្មានលំនឹង» ដោយសារនិតិវិធី របស់ប្រព័ន្ធតុលាការកម្ពុជា កំពុងដំណើរការទៅមុខ។

លោក អឿ ណារិទ្ធិ ជាជំនួយការផ្ទាល់របស់អ្នកស្រី មួរ សុខហួរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពីការសាកសួរ ដោយចៅក្រម និងព្រះរាជអាជ្ញា ស្ទើរពេញមួយថ្ងៃ នារសៀលថ្ងៃទី១៩ ខែឧសភាថា ក្នុងការសាកសួរនាពេលនេះ ទាំងចៅក្រម និងព្រះរាជអាជ្ញា បានធ្វើការចោទសួរជាច្រើន។ លោកថា រាល់សំនួនទាំងនោះ ភាគច្រើនជាសំនួរដាក់បន្ទុក ហើយការចោទសួរម្តងៗ មានសំលេងកំហែងធ្ងន់ៗ (ខ្លាំងៗ) មួយចំនួន។ លោកបង្ហាញ ការ​សោកស្តាយថា ព្រះរាជអាជ្ញា មិនគួរប្រើប្រាស់ នូវសំលេងបែបនេះឡើយ។

យ៉ាងណា សមាជិកនៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ [...]

ជូង ជូងី៖ «យើង​និយាយ​ពី​បរិបទ​ជាក់​ស្តែង ថា​មិន​ត្រូវ»

ជូង ជូងី៖ «យើង​និយាយ​ពី​បរិបទ​ជាក់​ស្តែង ថា​មិន​ត្រូវ»

លោក ជូង ជូងី មេធាវីការពារក្ដី ឲ្យសកម្មជនរបស់ គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា  ហាក់បង្ហាញនូវចម្ងល់ និងភាពគ្មានជំនឿ លើសំណុំរឿងក្ដី ដែលលោកកំពុងកាន់នេះ បើទោះមានភស្តុតាងដោះបន្ទុក យ៉ាងច្រើនក៏ដោយ។ មេធាវី​រូបនេះ បានត្រឹមតែនិយាយ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «និយាយពីបរិបទជាក់ស្តែង យើងពិបាកព្យាករណ៍។ (...) យើង​និយាយ​ពីបរិបទជាក់ស្តែង ថាមិនត្រូវ។»

កាលពីរសៀលថ្ងៃទី១៩ ខែឧសភានេះ ក្នុងចំណោមកូនក្តី របស់លោក ចំនួនប្រាំនាក់ មានតែពីនាក់ប៉ុណ្ណោះ ដែលត្រូវបាន​តុលាការ ធ្វើការសាកសួរ។ ឯបីនាក់ផ្សេងទៀត រួមទាំបលោក មាជ សុវណ្ណរ៉ា ផង ត្រូវបានលើកពេល សវនាការទៅថ្ងៃ​ទី​២៦ ខែឧសភាវិញ។ នេះបើតាមការអះអាង របស់លោកមេធាវី នៅខាងមុខសាលាដំបូង រាជធានីភ្នំពេញ។ ប៉ុន្តែបើតាម​ការ​គ្រោង របស់សាលាដំបូងរាជធានីភ្នំពេញ សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១១ នាក់ ត្រូវបានកោះហៅ នៅក្នុងថ្ងៃតែ​មួយ ដើម្បីធ្វើការសាកសួរបន្ថែម [...]

ចាប់​ខ្លួន​សេដ្ឋី​ ប៉ូឡូស្គី នៅ​រ៉ូស្សី ក្រោយ​ពី​បណ្ដេញ​ចេញ​ពី​កម្ពុជា

ចាប់​ខ្លួន​សេដ្ឋី​ ប៉ូឡូស្គី នៅ​រ៉ូស្សី ក្រោយ​ពី​បណ្ដេញ​ចេញ​ពី​កម្ពុជា

តុលាការរបស់ប្រទេសរ៉ូស្សី បានសង្ស័យលោក ស៊ែរហ្គៃ ប៉ូឡូស្គី អាយុ៤២ឆ្នាំ ពីបទលួចកិបកេង ប្រាក់រាប់លានដុល្លា នៅ​ក្នុងរឿងអាស្រូវនៃអចលនវត្ថុ តាំងពីច្រើនឆ្នាំ មកហើយ។ តំណាងមួយរូប ពីក្រសួងមហាផ្ទៃរ៉ូស្សី អ្នកស្រី អេឡេណា អាឡិចសៃវ៉ា (Elena Alexeïeva) បានប្រកាស នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «លោក ប៉ូឡូស្គី ត្រូវបានបញ្ជូនខ្លួន មក​ដល់​ប្រទេស​រ៉ូស្សី ហើយនឹងត្រូវរងចំណាត់ការ តាមផ្លូវច្បាប់»។

ក្រុមមេធាវីការពារក្ដី ឲ្យមហាសេដ្ឋីរូបនេះ បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះ ប៉ុន្តែពួកគេមិនបានជួបលោក ប៉ូឡូស្គី ទេ។

នៅខែ សីហា ឆ្នាំ២០១៤ តុលាការមួយរបស់ប្រទេសរ៉ូស្សី បានចេញដីកា ឲ្យតាមចាប់ខ្លួនលោក ប៉ូឡូស្គី ដែលជាអ្នកជំនួញ​ដ៏ល្បីម្នាក់ ពីបទបានចូលរួម នៅក្នុងការឆរបោកដ៏ធំមួយ ដែលមានទំហំជាទឹកប្រាក់ ប្រមាណជា ៥,៧ពាន់លានដុល្លា។ ទឹក​ប្រាក់​ទាំង​នេះ ប្រមូលបានពីក្រុមអ្នកវិនិយោគទុន ប្រមាណជាង ៨០នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...