អ្នកវិភាគ៖ បដិសេធសំណើរអាមេរិក ឬប្រទេសកម្ពុជាស្ថិតនៅឯកោ?
ក្នុងពេលចុងក្រោយគេបំផុតនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃឃើល ផស្ន័រ (Michael Posner) បានលើកជាពិសេស ករណី លោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ ដោយចង់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការដោះស្រាយលើបញ្ហានេះ ដើម្បីធានាបាននូវសិទ្ធិស្មើភាព ក្នុងការធ្វើនយោបាយ និងការបញ្ចេញមតិ សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ក្នុងខែកក្កដាខាងមុខ។
សម្រាប់រដ្ឋាភិបាលកម្ពុជា លោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ ជាអ្នកទោសឧក្រិដ្ឋ។ រូបភាពកាត់ត។
ប៉ុន្តែជាអវិជ្ជមាន សំណើរនេះ មិនត្រូវបានរដ្ឋាភិបាលកម្ពុជា ទទួលយកមកពិចារណាទេ និងបានបដិសេធចោលភ្លាមៗ។ ការជជែកពិភាក្សាទាំងឡាយ ត្រូវជាប់គាំង ដោះស្រាយមិនរួចនោះ ដោយសារតែគោលការណ៍មួយចំនួន ដែលកម្ពុជាបានប្រកាន់យក៖ «កម្ពុជា មានអធិបតេយ្យរបសខ្លួន» ឬក៏«និតិរដ្ឋ [...]