Posts tagged as "Justice"

ជា មុនី មិន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង ប៊ន សំណាង និងសុខ សំអឿន

ជា មុនី មិន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង ប៊ន សំណាង និងសុខ សំអឿន

គ្រាន់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពួល បានប្រកាសដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ថាមិនមានទោសពៃរិ៍ទេនោះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានសម្តែងការសាទរភ្លាមៗ ចំពោះជនជាប់ចោទទាំងពីរ ដែល​ត្រូវតុលាការដោះលែងឲ្យមាន សេរីភាពឡើងវិញ។ ក៏ប៉ុន្តែដើមបណ្តឹងរដ្ឋប្បវេណីនិងត្រូវជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា គឺលោក ជា មុនី ហាក់មិនមានការរំភើបអ្វីនោះទេ ចំពោះការដោះលែងនេះ ដោយលោក អះអាងថា រឿងនេះវាគ្មានអ្វី​​ចម្លែក​ឡើយ។


លោក​ ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានបណ្ដើរពីពន្ធនាគារ មកដល់តុលាការកំពូល។ (រូបថត MONOROOM.info/ C. Thyrith)

រាជធានីភ្នំពេញ - អស់រយៈពេលជាង១០ ឆ្នាំមកហើយ ឃាតករសប្បនិមិត្តសម្លាប់លោក ជា វិជ្ជា គឺលោក ប៊ន សំណាង និងលោក សុខ [...]

កម្ពុជា៖ ក្រសួង​មហា​ផ្ទៃ​ព្រមាន​មន្ត្រី​ពន្ធនាគារ អំពី​ការធ្វើ​ទារុណ្ឌកម្ម​លើ​ទណ្ឌិត

កម្ពុជា៖ ក្រសួង​មហា​ផ្ទៃ​ព្រមាន​មន្ត្រី​ពន្ធនាគារ អំពី​ការធ្វើ​ទារុណ្ឌកម្ម​លើ​ទណ្ឌិត

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ នេះក្រសួងមហាផ្ទៃបានធ្វើការ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្រ្តី​ពន្ធនាគារ​រូបណា ដែលហ៊ានប្រើអំណាចធ្វើទារុណកម្មលើទណ្ឌិត។


អ្នកទោសដែលត្រូវបានមន្ត្រីពាក់ខ្នោះដៃ មុននឹងបណ្ដើរចេញទៅក្រៅ។ (រូបថត MONOROOM.info/ O.Vary)

គេហទំព័ររបស់ក្រសួងមហាផ្ទៃ ផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បានបង្ហាញឲ្យដឹងថា លោក នុត សាអាន រដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ ដែលបានចូលរួមក្នុងពិធីផ្លាស់ប្តូរ មុខតំណែងមន្រ្តីពន្ធនាគារចំនួន១៨នាក់ បានថ្លែងទៅកាន់​មន្រ្តីទាំងនោះថា៖ «ក្រសួងមហាផ្ទៃ នឹងចាត់វិធានការអនុវត្តតាមច្បាប់ ចំពោះមន្ត្រីពន្ធនាគារណា ដែលចូលចិត្តប្រើ​អំណាចធ្វើទារុណកម្មទៅលើទណ្ឌិត»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះបន្ថែមថា [...]

កម្ពុជា៖ ដោះ​លែង​យុវជន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ប្រកាន់

កម្ពុជា៖ ដោះ​លែង​យុវជន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ប្រកាន់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងយុវជន៤នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើ​ការពិចារណាអស់រយៈពេលពីរថ្ងៃ ទៅលើសំណើរសុំនៅក្រៅឃុំរបស់គ្រួសារយុវជនបួននាក់ ដែលតុលាការបាន​ធ្វើការ​ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា មានចេតនា​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។


យុវជន ទុត ច័ន្ទបញ្ញា ដែលត្រូវបានដោះលែង ហើយផ្ដល់កិច្ចសម្ភាសខ្លីទៅអ្នកការសែត។ (រូបថត ហ្វេសប៊ុក)

នៅខាងមុខរបងពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ និងទី២ ក្រុមយុវជនរបស់គណបក្សប្រឆាំង ប្រមាណជិត១០០នាក់ បានឈរចាំគាំទ្រការដើរចេញ ពីពន្ធនាគាររបស់យុវជនទាំង៤នាក់ និងរងចាំបំពាក់កម្រងផ្កា ប៉ុន្តែត្រូវបានបង្វៀងដោយ​ក្រុមមន្ត្រីពន្ធនាគារ។ [...]

សង្គម​ស៊ីវិល​ចំនួន​៣៖ ចាប់​ឈូក បណ្ឌិត ឲ្យ​បាន​មុន​បោះឆ្នោត ឬ​បន្ត​និទណ្ឌភាព?

សង្គម​ស៊ីវិល​ចំនួន​៣៖ ចាប់​ឈូក បណ្ឌិត ឲ្យ​បាន​មុន​បោះឆ្នោត ឬ​បន្ត​និទណ្ឌភាព?

អង្គការសង្គមស៊ីវិលបានធ្វើការទាមទារ ដោយជម្រុញឲ្យរដ្ឋភិបាលចាប់ខ្លួនលោក ឈូក បណ្ឌិត តាមអំណាច​សាលក្រម​របស់តុលាការខេត្តស្វាយរៀង ឲ្យបានមុនការបោះឆ្នោត ខណៈដែល ឈូក បណ្ឌិត នៅបន្តមានសេរីភាព បើទោះជា​តុលាការបានចេញសាលក្រម ឲ្យចាប់ខ្លួនជាងមួយខែហើយក្តី។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)

សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលចំនួនបី ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បាន​សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីលោក ឈូក បណ្ឌិត។ ពួកគេស្នើដោយទទូច ឲ្យរដ្ឋភិបាល​ចាំបាច់​ត្រូវនាំខ្លួន ឈូក បណ្ឌិត ដាក់ពន្ធនាគារ តាមអំណាចសាលក្រមរបស់តុលាការខេត្តស្វាយរៀង និងត្រូវឲ្យលោក ឈូក បណ្ឌិត បង់សំណងជម្ងឺចិត្តជូនកម្មការនីរងគ្រោះ តាមសាលក្រមផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនេះ [...]

រឿង​អាស្រូវ​នៃ​អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី នៅ​តុលាការ​មិន​ទាន់​ចប់

រឿង​អាស្រូវ​នៃ​អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី នៅ​តុលាការ​មិន​ទាន់​ចប់

អ្នកជិតដិតនឹងលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) ចំនួនបីរូប ត្រូវបានតុលាការផ្ដន្ទាទោស កាលពីថ្ងៃសុក្រ​ទី១៩​ខែកក្កដា ពីបទ«នាំពេស្យាចារ»អោយលោក ខណៈពេលដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ នៅជាប់សំនុំរឿងក្ដី​ទាក់​ទង់អំពើពុករលួយ នៃព្រឹទ្ធសមាជិកមួយរូបពីគណបក្សប្រឆាំង។


នាងរូប៊ី (ខាងឆ្វេង) និងលោកប៊ែរលូស្កូនី។ (រូបថត AP)

រឿងអាស្រូវដែលទាក់ទង់នឹង«ស្រី» របស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី នៅជាប់រយីងរយោង ដូច​សម្លកំពឹស ជាពិសេសនៅឯតុលាការ។ កាលពីថ្ងៃសុក្រ អ្នកជិតដិតនឹងលោកបីនាក់ បានត្រូវប្រព័ន្ធយុត្តិធម៌របស់ប្រទេស កាត់ក្ដីឲ្យជាប់ពន្ធនាគារ ពីបទដឹក«ញ៉ី»ទៅបន្ស៊ី«ឈ្មោល» ជាពិសេសស្រីលក់ខ្លួនមិនទាន់គ្រប់អាយុមួយនាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...