បទអង្កេត៖ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ជាផែនការសម្ងាត់?
រាល់ការជួបជុំ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើការទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន ពិសេសសិទ្ធិលំនៅដ្ឋាន សិទ្ធិរស់នៅ និងសិទ្ធិក្នុងការស្វែងរកយុត្តិធម៌ជាដើម ត្រូវបានប្រភពស្និតនឹងសំនុំរឿងទម្លាយឲ្យដឹងថា សុទ្ធតែមានការឃ្លាំមើល តាមដានយ៉ាងខ្ជាប់ខ្ជួន មុននឹងឈានទៅដល់ការចាប់ខ្លួន ឬបំបាត់សម្លេងចោល ដោយជនបង្កប់ (អ្នកយកការណ៍ ឬហៅថា «ដឺបេ») គ្រប់គ្រងដោយអង្គភាពមួយច្បាស់លាស់ របស់មន្ត្រីរដ្ឋាភិបាលដ៏មានឥទ្ធិពល ចេញមកពីគណបក្សកាន់អំណាច។
សកម្មភាពទាត់ធាក់លើរូបលោក វន់ ពៅ សកម្មជនការពារសិទ្ធិកម្មករមួយរូប នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក Heng Chivoan)
របាយការណ៍ពិសេស - មន្រ្តីម្នាក់មកពីគណបក្សប្រជាជនកម្ពុជា [...]