Posts tagged as "Justice"

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

ការភ្ញាក់ផ្អើលមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្រោយពីសាលាឧទ្ទណ៍ បានបដិសេធការសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ហើយនៅតែបន្តការឃុំខ្លួនជាបណ្ដោះអាសន្ននោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី ២៥ ខែមីនានេះ បានថ្លែងទទួលស្គាល់ថា ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់មន្ត្រីតុលាការកន្លងមក មាន​ភាព​លំអៀង និងមិនមានតម្លាភាព។ ការថ្លែងទទួលស្គាល់ ដែលហាក់ដូចជាយឺតពេលណាស់ទៅហើយ សម្រាប់​ជន​រងគ្រោះ និងអ្នកតាមដានស្ថានភាពសង្គម។


លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ (រូបថត MONOROOM.info/ S. Tith)

ច្បាប់ស្តីពីការឃុំខ្លួន - លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំ [...]

សាលា​ដំបូង​​រាជធានី សម្រេច​មិន​ចាត់​ការ​បណ្តឹង​ប្តឹង​ ហ៊ុន សែន

សាលា​ដំបូង​​រាជធានី សម្រេច​មិន​ចាត់​ការ​បណ្តឹង​ប្តឹង​ ហ៊ុន សែន

បើទោះជាយុវជន នាង សុឃុន មានឯកសារជាច្រើនជាភស្តុតាងដែលអាចអោយតុលាការចាត់ការ និង​ស៊ើប​អង្កេត​ទៅលើបណ្តឹង ប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន របស់លោក យ៉ាងណាក៏ដោយ តែទីបំផុតទៅ សាលាដំបូង​រាជធានីភ្នំពេញ នៅតែសម្រេចមិនចាត់ការ ទៅលើបណ្តឹងរបស់លោកដដែល។


ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)

ប្រព័ន្ធយុត្តិធម៌ - លិខិតជូនដំណឹងរបស់លោក មាស ច័ន្ទពិសិទ្ឋ ជាព្រះរាជអាជ្ញារង និងជាតំណាងអយ្យកា​អម​សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងលេខ៣៤២ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ របស់យុវជន នាង សុឃុន ដែលប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង អោយ​ទៅយួនដោយខុសច្បាប់នោះ អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ [...]

អ្នក​ច្បាប់៖ ពង្រាង​ច្បាប់​ឯករាជ្យភាព​តុលាការ​ថ្មី ឲ្យ​អំណាច​រដ្ឋាភិបាល

អ្នក​ច្បាប់៖ ពង្រាង​ច្បាប់​ឯករាជ្យភាព​តុលាការ​ថ្មី ឲ្យ​អំណាច​រដ្ឋាភិបាល

សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ដែលធានាឯករាជ្យភាពដល់ស្ថាប័នតុលាការកម្ពុជា នឹងចូលទៅដល់ដៃ​គណៈ​រដ្ឋមន្រ្តី​នៅដើមសប្តាហ៍ក្រោយនេះ មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋសភា ស្របតាមនីតិវិធីនៃការបង្កើតច្បាប់ តែសេចក្តី​ព្រាង​ច្បាប់ទាំងនេះ ត្រូវបានអ្នកច្បាប់ឯករាជ្យរិះគន់ថា មិនអាចធានាឯករាជ្យដល់ស្ថាប័នតុលាការទាំងស្រុងបានទេ ព្រោះ​ច្បាប់នេះបានផ្តល់អំណាចច្រើនដល់អ្នកនយោបាយ។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)

ប្រព័ន្ធច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាអ្នកវិភាគ​នយោបាយ​កម្ពុជា​ឯករាជ្យផងនោះ [...]

សាច់​ញាតិ​អ្នក​ស្លាប់​នៅ​វេង​ស្រេង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ហៅ​សាកសួរ

សាច់​ញាតិ​អ្នក​ស្លាប់​នៅ​វេង​ស្រេង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ហៅ​សាកសួរ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការកោះហៅ ជាបន្តបន្ទាប់ចំពោះ​អ្នក​របួស និងក្រុមគ្រួសារអ្នកបាត់បង់ជីវិត ក្រោយការផ្ទុះអាវុធ (គ្រាប់ពិត) របស់អាជ្ញាធរកម្ពុជា នៅផ្លូវវេងស្រេងកាល​ពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ចូលមកសាកសួរបំភ្លឺ ជានីតិវិធីដំបូង មុននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ។ លោក ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នីតិវិធីដំបូងនេះ ដើម្បី​ផ្តល់​នូវយុត្តិធម៌ ជូនដល់គ្រួសារជនរងគ្រោះ។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - បងថ្លៃរបស់សពយុវជនអាយុ [...]

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ នាក់នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបានកំណត់​ប្រារព្ធធ្វើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែមេសា។


អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើក​លែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...