វន់ ពៅ និងជន២០នាក់ ត្រូវបានបញ្ជូនមកដល់ភ្នំពេញ
ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅ និងជន២០នាក់ផ្សេងទៀត បានបញ្ជូនមកដល់រាជធានីភ្នំពេញហើយ ដើម្បីរង់ចាំងការបើកសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។
អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)
សិទ្ធិ - «ជាការពិតហើយអ្នកទាំង២១នាក់នោះ បានបញ្ជូនពីពន្ធនាគារទៅភ្នំពេញ តាំងពីម៉ោងប្រាំមួយព្រឹក ហើយឥឡូវទៅដល់ភ្នំពេញហើយ។ ហើយការបញ្ជូននេះ ដើម្បីរង់ចាំសវនាការតុលាការរាជធានីភ្នំពេញថ្ងៃទី២៥ មេសា»។ នេះជាការថ្លែងរបស់លោក គា សុវណ្ណ ប្រធានពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៣ [...]