អ្នកទោសប្រហារជីវិត ដែល«ស្លាប់ពិបាក»ជាងគេ ធ្វើឲ្យផ្អើលអាមេរិក
អ្នកទោសដែលតុលាការសម្រេចផ្ដន្ទាទោស ដោយទោសប្រហារជីវិត ចូសេហ្វ វូដ (Joseph Wood) ត្រូវបានសម្រេចប្រហារជីវិត កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងនិតិវិធីមួយដែលខុសពីធម្មតា។ អ្នកទោសរូបនេះ ទទួលចាក់ថ្នាំសម្លាប់រហូតដល់ទៅ១៥ដង និងបានប្រើរយៈពេលដល់ទៅជិត២ម៉ោង ខណៈកន្លងមកអ្នកទោសប្រហាជីវិតជាទូទៅ បានស្លាប់តែក្នុងរយៈពេលជាង១០នាទីប៉ុណ្ណោះ។
គ្រែមួយប្រភេទ សម្រាប់ប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ (រូបភាពឯកសារ)
ទោសប្រហារជីវិត - មេធាវីរបស់ជនមានទោស លោក ដាលី ប៊េឆ (Dale Baich) បានសរសេរនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «វិធីសាស្ត្រក្នុងការប្រហារជីវិត នៅរដ្ឋអារីហ្សូណា បានចែងថា [...]