កាណាដា៖ ម្ចាស់ធនាគារដើមកំណើតខ្មែរពីរនាក់ ជាប់ចោទថាបានលាងលុយកខ្វក់ ១០០លានដុល្លារ
ករណីនេះ ត្រូវបានប្រព័ន្ធយុត្តិធម៌នៃទីក្រុងកេប៊ិច (Québec) ប្រទេសកាណាដា តាមដាននិងស៊ើបអង្កេត ដោយប្រើរយៈពេលជិត១០ឆ្នាំមកហើយ។ ទីបំផុតទៅ នៅថ្ងៃចន្ទទី១៥ ខែកញ្ញាកន្លងទៅនេះ ចៅក្រមសាលាក្ដីនៃទីក្រុង កេប៊ិច បានប្រកាសចោទប្រកាន់ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង ថាមានទោសនៅក្នុងបទប្រព្រឹត្តិជាច្រើន។ ចៅក្រម ប៉ាទ្រិក ហេលី (Patrick Healy) បានសង្ខេបនៅក្នុងសាលក្រមសម្រេចនោះថា៖ «ជនជាប់ចោទ បានទទួលនូវផលិតផលឧក្រិដ្ឋ នៃជំនួញគ្រឿងញៀន ដោយមិនត្រឹមតែស្ដុកទុក នូវផលិតផលទាំងនោះទេ តែថែមទាំងបានលាងសំអាត នូវប្រាក់កខ្វក់ ដែលចេញពីផលិតផលទាំងនោះ ជាបន្តបន្ទាប់មកផង»។
អ្នកស៊ើបអង្កេត បានរកឃើញថា ការផ្ទេរលាងសំអាតប្រាក់កខ្វក់ទាំងនោះ ត្រូវបានធ្វើនៅក្នុងក្រុង កេប៊ិច នៅក្នុងប្រទេសកូឡំប៊ី ម៉ិចស៊ិច គុយបា បាហាម៉ាស ចាម៉ែអ៊ិក ផ្លរីដ អ៊ីស្ត្រាអែល ប៊ែលហ្សិក [...]