យកយាន្ដអវកាសក្នុងភាពយន្ដអាមេរិក មកសង់ជាអាគារក្រុមហ៊ុន
ជារឿងដែលកម្រមាន ព្រោះមនុស្សម្នាក់ ដែលមានអារម្មណ៍ឈ្លក់ នឹងរឿងភាគ ស្ដាត្រេក របស់អាមេរិក បានទប់ជើងមិននឹង រហូតចង់ធ្វើរឿងនេះ ឲ្យទៅជាការពិត។ នេះជាករណីនាយកសហគ្រាស ជាតិចិនមួយរូប ដែលបានសម្រេចចិត្តចំណាយប្រាករាប់លាន ដើម្បីសាងសង់យាន្ដអវកាសមួយ នៅលើដី សម្រាប់ជាទីស្នាក់ការ របស់ក្រុមហ៊ុនខ្លួន។
គេហទំព័រ «Mashable» បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា យាន្ដអវកាសលើដី បានក្លាយជាទីស្នាក់ការធំ ក្នុងទីក្រុង ហ្វូចូវ (Fuzhou ភាគខាងកើតប្រទេសចិន) របស់ក្រុមហ៊ុន «NetDragon» ដែលមានជំនាញខាង អភិវឌ្ឍន៍ហ្គេម នៅតាមអន្តរបណ្ដាញ និងកម្មវិធីកំព្យូទ័រ។ ការដ្ឋាន បានចាប់ផ្ដើមសាងសង់ដំបូង នៅក្នុងឆ្នាំ២០០៨ ហើយបានបញ្ចប់ទៅ នៅបួនឆ្នាំក្រោយមក និងបានចំណាយប្រាក់ ប្រមាណជា ១៦៩លានដុល្លា ត្រូវជា ១៤៣លានអ៊ឺរ៉ូ។
ដើម្បីឲ្យបុគ្គលិក កាន់តែមានអារម្មណ៍ ថាពួកគេធ្វើការ ក្នុងយាន្ដអាវកាសនោះ ទ្វាបិទបើកជាស្វ័យប្រវត្តិជាច្រើន [...]