Posts tagged as "Animaux"

រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

សកម្មភាពលួចគោនេះ បានកើតឡើងជាថ្មីទៀត កាលពីវេលាម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅ​ចំណុចទួល ពេជ្រសង្វារ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានបណ្តាលឲ្យសត្វគោ ចំនួនបីក្បាល បាន​ស្លាប់ ដោយជនមិនស្គាល់មុខ បានលួចយកទៅកាប់ នៅឆ្ងាយពីផ្ទះម្ចាស់គោ។ គោដែលបានស្លាប់យ៉ាង​អាណោច​អធម​នេះ មានម្ចាស់ពីរនាក់ ម្នាក់ឈ្មោះលោក ទិត សុង អាយុ ៦០ ឆ្នាំជាកសិករ ម្នាក់ទៀតឈ្មោះលោក អេម ឈន មុខរបរ​កសិករ ហើយ​អ្នកទាំងពីរ ជាអ្នកភូមិទ្រា ដូចគ្នា។

កសិករ ម្ចាស់សត្វគោ ដែលត្រូវបានគេលួច យកទៅកាប់សាច់នោះ បានរៀបរាប់ថា លោកបានបាត់គោ ពីក្រោលតាំង ពីម៉ោង៦ល្ងាច ថ្ងៃទី២១ មកម្លេះ រហូតមកដល់ម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ទើបប្រទះឃើញគោ របស់គាត់នៅ​កន្លែង​កើតហេតុ ដែលមានវត្ថុតាង មួយចំនួននៅជាមួយ ក្នុងនោះមាន កាំបិតចំនួន៦ និងពូថៅ១ ដែលនៅជាប់ជាមួយ កំណាត់​សាច់​គោ​ខ្លះ ដែលគេបានវះយក សាច់ភ្លៅជើងមុខ ជើងក្រោយអស់។

[...]
ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ភ្លុកដំរីដែលមានចំនួន ៧៣៩ ត្រូវបានរឹបអូស ដោយអាជ្ញាធរថៃ កាលពីថ្ងៃសៅរ៍ ខណៈពេលដែលភ្លុកដំរីទាំងនេះ មក​ដល់កំពង់ផែ នៃរាជធានីបាងកក ហើយត្រៀមបំរុង ឆ្លងកាត់ទៅប្រទេសឡាវ។ អាជ្ញាធរគយរបស់ប្រទេសថៃ បាន​បញ្ជាក់​ថា នេះជាការរឹបអូស ភ្លុកដំរី ដែលមានចំនួនច្រើន ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ។

នាវាដែលដឹកភ្លុកដំរីទាំងនោះ បានចេញពីប្រទេសកុងហ្គោ កាលពីខែកុម្ភះ ហើយបានឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុននឹង​មកដល់ប្រទេសថៃ។

ថៃជាទិសដៅមួយ ក្នុងចំណោមទិសដៅ ដ៏សំខាន់ផ្សេងទៀត នៃការរត់ពន្ធភ្លុកដំវី ឬផលិតផលស្នែងមានតម្លៃ ពីទ្វីប​អាហ្វ្រិក ទៅកាន់ទ្វីបអាស៊ី។ ប្រទេសនេះ អាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើមិនបាន បង្ហាញឲ្យឃើញ ពីការខិតខំ​ប្រឹងប្រែង ឬការរីចម្រើនទៅមុខ ក្នុងការប្រឆាំងការជួញដូរ ផលិតផលស្នែង ឬភ្លុកដូច្នេះទេ។

ភ្លុកដំវី ដ៏សន្ធឹកសន្ទាប់ ទាំងជាង៤តោន ដែលមានតម្លៃស្មើនឹង ៦លានដុល្លា ទំនងជានឹងត្រូវបែងចែក [...]

ហែល​ទឹក​នៅ​ខាង​លើ ត្រី​ឆ្លាម​៦ម៉ែត្រ ហែល​នៅ​ខាង​ក្រោម!

លោកអ្នក ចង់ហែលទឹក ជាមួយត្រីឆ្លាមឬទេ?  ទោះជាភ័យខ្លាចយ៉ាងណា ក៏ក្រុមអ្នកងូតទឹកទាំងនេះ និងអ្នកចែកទូកតូចៗ ជាច្រើន បានធ្វើរួចហើយ នៅលើកោះ ខាប់ក្លៀរ (Cape Clear) នៅផ្នែកខាងត្បូង នៃប្រទេសអៀឡង់។

តាមពិតទៅ រឿងនេះ មិនមែនកើតឡើង ជារៀងរាល់ថ្ងៃនោះទេ ក្រាន់តែថា មិនមានរឿងត្រូវភ័យអ្វីខ្លាំងនោះដែរ ព្រោះ​ត្រី​ឆ្លាមត្រាច់ចរ ប្រភេទដូចត្រីបាឡែននេះ នឹងមិនធ្វើការវាយប្រហារ ទៅលើមនុស្ស ភ្លាមៗដោយមិនដឹងរឿងទេ។

តែយ៉ាងម៉េចក៏ដោយ គេគួរតែជៀសវាង ប្រសើរជាង... រង់ចាំឲ្យត្រីឆ្លាម វានប្ដូរចិត្ត!

អស្ចារ្យ... ឆ្មារ​ចេះ​មើល​ថែ​សត្វ​ដែល​ឈឺ! (pic)

អស្ចារ្យ... ឆ្មារ​ចេះ​មើល​ថែ​សត្វ​ដែល​ឈឺ! (pic)

កាលពីពេល ដែល រ៉ាដេមើណេស កើតឡើងមកភ្លាម ម្ចាស់របស់វាបានគិតថា វាជាសត្វឆ្មារ ដែលមានរោគប្រចាំកាយ។ មិនខុសទេ វាមានបញ្ហា រលាកផ្លូវដកដង្ហើម ដែលធ្វើឲ្យក្ដីសង្ឃឹម ក្នុងការរស់រានមានជីវិត មានតិចបំផុត។ ដូច្នេះហើយ ទើបម្ចាស់វាបានប្រគល់វា មកឲ្យជំរកទទួលសត្វមួយកន្លែង នៃទីក្រុង Bydgoszcz ស្ថិតនៅភាគកណ្ដាល នៃ​ប្រទេស​ប៉ូឡូញ។

ពេទ្យសត្វ ទទួលបន្ទុកសត្វឆ្មារ នៅទីនោះ លោក Lucy Kuziel-Zawalich បានថ្លែងថា៖ «ស្ថានភាពសុខភាពរបស់វា មាន​សភាពដុនដាបណាស់ រហូតដល់យើងមិនអាចទុកឲ្យវា ទៅនៅជិតសត្វដទៃទៀតបាន។ វារស់នៅ ក្នុងប្រអប់មួយ​ដោយ​ឡែក។»

នៅថ្ងៃនេះ រ៉ាដេមើណេស បានស្រាកស្រាន្ដ ប្រសើរជាងមុនច្រើន។ តែរឿងដែលអស្ចារ្យនោះ គឺវាបានដើរធ្វើ​ជាអ្នក​ថ្នាក់ថ្នម បបោសអង្អែល សត្វដែលឈឺផ្សេងទៀត នៅទីនោះ។ រ៉ាដេមើណេស បាននៅក្បែរជាមួយសត្វទាំងឡាយណា ដែលកំពុងប្រឈមនឹងការវះកាត់ ដោយពេលខ្លះ វាបានយកជើងមកឆ្កឹះ យកច្រមុះមកហិត [...]

ភោជនីយដ្ឋាន​ចិន​នៅ​ម៉ិចស៊ិក យក​សាច់​ឆ្កែ​ជំនួស​សាច់​ជ្រូក​ធ្វើ​ម្ហូប

សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់​មក​ បាន​ដាក់​ឲ្យ​អតិថិជន​ផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិត​ក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។

នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់​នៅ​ក្នុង​ទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។

ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...