ជនបរទេសស្លាប់ក្នុងផ្ទះ៖ ធ្វើអត្តឃាត ឬជាឃាតកម្ម?
ករណី បុរសជនជាតិបរទេស ដេកស្ទើរអង្គុយ ស្លាប់នៅមាត់ទ្វាចូលផ្ទះ ត្រង់បង្អួចនេះ បានកើតឡើង ក្នុងលំនៅដ្ឋានជួលរបស់លោក ដែលបើកជាផ្ទះសំណាក់ ស្ថិតក្នុងក្រុមទី១៨ ផ្ទះលេខ ១៤២ ផ្លូវ ១៤៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ហានូ អីម៉ារី (Jokinnem Timo Hannu Ilmari) ជាជនជាតិហ្វាំងឡង់ មានអាយុ ៤៩ ឆ្នាំ ដែលកំពុងប្រើប្រាស់លិខិតឆ្លងដែន លេខ PV០៩០៧០០៨ ត្រូវបានគេស្គាល់ថា ជាអ្នកជួលផ្ទះ បើកជាផ្ទះសំណាក់ ពីអ្នកស្រី គីម ហួរ អាយុ៣៧ឆ្នាំ នៅក្នុងទីតាំងខាងលើជាមួយស្វាមី។ បច្ចុប្បន្នអ្នកទាំងពីរ រស់នៅផ្ទះលេខ ៧៣Eo ផ្លូវ១៧២ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធខាងលើ បានបដិសេធមិនឆ្លើយតប ជាមួយអ្នកសារព័ត៌មាននោះទេ ហើយបានបិទទ្វារបង ចូលទៅទៅតាំងកើតហេតុ ដោយមិនផ្តល់ភាពលំអិតអ្វីច្រើនឡើយ។ អ្នកស្រី គីម ហួរ គ្រាន់តែបាននិយាយថា [...]