ចោរស្រី ដែលមានរូបរាង«ស៊ិចស៊ី»ជាងគេ ក្នុងពិភពលោក (pic)
ជនជាប់ចោទស្រី ដែលមាននៅជាប់ជាមួយ នូវកាំភ្លើងចំនួន៩ដើមផងនោះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តិចោរកម្ម ជាមួយនឹងក្មេងជំទង់បីនាក់ទៀត អាយុ១៣ ១៥ និង១៧ឆ្នាំ។ បទចោទប្រកាន់ ដែលតុលាការបានរកឃើញ ហើយចោទប្រកាន់ទៅលើនាង មានចំនួនរហូតដល់ទៅ ១០៨ករណី ដែលក្នុងនោះមានការគាស់ផ្ទះដោយប្រើកម្លាំង លួច ឆក់ និងលាក់អាវុធខុសច្បាប់។
មេធាវីរបស់នាង ស្តេហ្វានី បានពន្យល់ប្រាប់សារព័ត៌មាន ម៉ុងរ៉េអាល់ (Journal de Montréa) ថា៖ «ជាសំនុំរឿងដ៏អស្ចារ្យមួយ។ គេបានផ្ទេរមកឲ្យខ្ញុំ នូវសំនុំរឿងដែលមានកម្រាស់ជាង ៣០សង់ទីម៉ែត្រ។»
ប្រសិនបើសំនុំរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញទាំងបស្ចឹមលោក ក៏ព្រោះតែរូបរាងដ៏ស៊ិចស៊ីរបស់នាង ដែលគេមិនដែលធ្លាប់ជួប សម្រាប់ឧក្រិដ្ឋជនជាចោរស្រីកន្លងមក។ តែគួរឲ្យស្ដាយ ដែលស្រស់ស្រីដើមទ្រូងបាន ត្រគាកទូលាយរូបនេះ នឹងត្រូវឡើងសវនាការនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ៕