ចិន៖ ចាប់ខ្លួន១៥នាក់ ពីបទបង្កើតគេហទំព័រផ្តល់សេវាបំបៅដោះមនុស្សពេញវ័យ
កាលពីពេលថ្មីៗនេះ នគរបាលនៅក្នុងប្រទេសចិន បានចាប់ខ្លួនមនុស្ស១៥នាក់ ដែលជាប់ពាក់ព័ន្ធថា ជាអ្នកបង្កើតនិងទទួលខុសត្រូវ លើគេហទំព័រមួយចំនួន ដែលមានភ្ជាប់សេវាកម្ម ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងការផ្តល់ជូននូវការបំបៅដោះ ដោយផ្ទាល់ពីស្ត្រីជាម្តាយក្មេងៗ ស្អាតៗ សម្រាប់ភ្ញៀវជាបុរស។
បន្ទាប់នគរបាលប្រចាំទីក្រុងធំៗមួយចំនួនរបស់ចិន ដែលរួមមាន រដ្ឋធានីប៉េកាំង ហឺប៉ី ហ៊ូ និង ជាំងស៊ី បានបើកប្រតិបត្តិការ បង្ក្រាបសេវាកម្មបំបៅដោះ ដល់មនុស្សពេញវ័យ ទីតាំងយ៉ាងហោចពីរកន្លែង សម្រាប់ការណាត់ជួបរវាងពួកបុរសៗ ជាមួយនឹងស្ត្រីជាម្តាយវ័យក្មេង ដែលជាអ្នកបម្រើសេវាកម្មប្រភេទនេះ ត្រូវបានបិទ។
បើតាមសម្តីរបស់អ្នកម្តាយវ័យក្មេងមួយរូប អាយុ២៣ឆ្នាំ ដែលជាសមាជិកក្នុងការផ្តល់ សេវាកម្មដែលគេចាត់ទុកថា ជាសេវាកម្មប្រភេទពេស្យាចារនេះ [...]