មិនគិតខ្លីទៀតទេ... បែរជាទៅ«លោតពីលើស្ពានម្តង» សន្លប់ធំ
ចិត្តដែលប៉ងស្លាប់ហើយ ពិបាកនឹងដុះដាលមកជាធម្មតាវិញណាស់ បើទោះជាមានអ្នកមកជួយឃាត់ឃាំងរារាំងយ៉ាងណា តែវាមានប្រសិទ្ធភាពតែមួយភ្លែតប៉ុណ្ណោះ។ ហើយបើគិតតាមផ្លូវព្រះធម៌វិញ ព្រះពុទ្ធបានមានពុទ្ធដីកាថា៖ «គ្មានគ្រូណាប្រដៅព្រះអង្គបានឡើយ» បើយើងខ្លួនឯងមិនអាចជួយ និងបញ្ជាខ្លួនឯងផងនោះ ឲ្យអ្នកណាគេជួយយើង។ ពេលភ្ញាក់ស្មារតីនិយាយថាមិនធ្វើទៀតទេ តែបានមួយភ្លែតក្រោយ ក៏តាំងនឹកឃើញចង់អនុវត្តន៍ម្តងទៀត។
» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ។
ករណីនេះ បានកើតឡើងទៅលើបុរសម្នាក់ឈ្នោះ អុល វណ្ណនី ដែលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ [...]