គ្រួសារនារីរងគ្រោះដោយទឹកអាស៊ីត បដិសេធពីទំនាក់ទំនងស្នេហាជាមួយប្តីជនជាប់ចោទ
«អត់ទេ គ្រាន់តែទំនាក់ទំនងគ្នា ធ្វើជាមិត្តភក្តិ បងប្អូនអីហ្នឹងណា ហើយបុរសហ្នឹងមានប្រពន្ធកូនបី» នេះជាការបញ្ជាក់ជាថ្មី របស់បងប្រុសបង្កើត នារីជនគ្រោះ មាស វន្នីដែលបំរើការងារ ជាបុគ្គលិកសន្តិសុខ នៅរោងចក្រស៊ិនតាយ ដែលស្ថិតនៅនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បងប្រុសនារីរងគ្រោះ ពីការជះទឹកអាស៊ីតដដែល បានប្រាប់ដឹងបន្តថា ប្អូនស្រីរបស់លោក មិនមានទំនាក់ទំនងស្នេហាស្អិតរមួតអ្វី ជាមួយបុរសឈ្មោះ ជុន ធឿន ជាសន្តិសុខធ្វើការ នៅរោងចក្រ ស៊ិនតាយ ជាមួយគ្នា ដូចការដែលគេនិយាយតៗគ្នាឡើយ ពួកគេគ្រាន់លេងសើច រាប់អានគ្នាធម្មតាតែប៉ុណ្ណោះ។
បើតាមបងរូបនេះ បានឱ្យដឹងពីស្ថានភាពជម្ងឺ របស់កញ្ញា មាស វន្នី វ័យ២០ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតថា ឥលូវនេះនាងអាចដើរបានដើរ និងអង្គុយបានខ្លះៗហើយ។ ផ្ទៃមុខ និងដងខ្លួនរបស់នាង ត្រូវបានរលេះរលួយ [...]