Posts tagged as "Cinema khmer"

សាន សុម៉ាលី បង្ហាញ​ដើម​ទ្រូង​ដ៏​ព្រហើន យក​ល្បី​តាម​ហ្វេសប៊ុក​ម្ដង

សាន សុម៉ាលី បង្ហាញ​ដើម​ទ្រូង​ដ៏​ព្រហើន យក​ល្បី​តាម​ហ្វេសប៊ុក​ម្ដង

ថ្វីត្បិតតែជាប់ឈ្មោះ ជា​តារា​សម្តែង​ខ្ញី​រាង​ចាស់​បន្តិច​ហើយ​ក៏​ដោយ ប៉ុន្តែ​សម្រស់​របស់​តារា​សម្តែង សាន សុម៉ាលី ហាក់​មិន​ធ្លាក់​ចុះ ចាញ់​តារា​សម្តែង​ក្មេង​ឥលូវ​នេះ​នោះ​ទេ។ នាង​មិន​សូវ​ឃើញ ចេញ​មុខ​មាត់​នៅ​លើ​វិថី​សិល្បៈ​ច្រើន​ដូច​មុនៗ ប៉ុន្តែ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឯ​ណោះ​វិញ តារា​សម្ដែង​សម្រស់​បាន​រូប​នេះ ទទួល​បាន​នូវ​ប្រជា​ប្រិយភាព យ៉ាង​ច្រើន​ពី​មហាជន តាម​រយៈ​ការ​បង្ហាញ​ភាព​ស៊ិចស៊ី​របស់​នាង។

កន្លងមក តារា​សាច់​សរ​ខ្ចី សាន សុម៉ាលី ធ្លាប់​រង​ការ​រិះគន់​​មិន​តិច​ទេ ពី​មហាជន ទាក់​ទង​នឹង​ការ​ស្លៀក​ពាក់​មិន​សមរម្យ លេច​លើ​បញ្ចេញ​ក្រោម​។ ប៉ុន្តែ​តារា​ស្រី​ល្បី​ឈ្មោះ​នឹង​ភាព​ជូរ​ចត់​ជា​មួយ​ភាព​បរាជ័យ ក្នុង​រឿង​ស្នេហា​រូប​នេះ ហាក់​មិន​សូវ​ខ្វល់​ប៉ុន្មាន​ឡើយ។ ផ្ទុយ​មក​វិញ នាង​កាន់​តែ​បង្ហាញ​ភាព​ស៊ិចស៊ី​ទ្វេ​ឡើង។

ជាក់ស្ដែង នៅលើទំព័រហ្វេសប៊ុករបស់នាង [...]

វីរៈជន​ទាំង៥ ដែល​ជាប់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ជា​នរណា?

វីរៈជន​ទាំង៥ ដែល​ជាប់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ជា​នរណា?

នេះជាលើកទីពីរហើយ ដែល​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា បាន​ផ្តល់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ដល់​អ្នក​ដែល​បាន​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នៅ​តំបន់​អាស៊ី។ ខាង​ក្រោម​នេះ​ ​គឺ​ប្រវត្តិ​សង្ខេប​ខ្លីៗ របស់​ម្ចាស់​ពាន​រង្វាន់​ទាំង​៥ ក្នុង​ឆ្នាំ​២០១៤​នេះ

១. លោក ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) ម្ចាស់​រង្វាន់​ធំ​នៃ​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី

លោកម៉ានម៉ូហាន់សៃ កើត​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​១៩៣២ ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ប៉ាញចាប ដែលសព្វថ្ងៃស្ថិត​ក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាគីស្តង់។ លោក​​បាន​បញ្ចប់​ការ​សិក្សា ពី​សាកល​វិទ្យាល័យ​ប៉ាញចាប ឆ្នាំ​១៩៤៨ និង​បាន​សរសេរ​សៀវភៅ India’s Export trend s an Prospect for self Sastained Growth ដើម្បី​ផ្តល់​ជា​មតិ​រិះគន់ ទៅ​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៧២ [...]

ប៉ាន រិទ្ធី សមិទ្ធិករ​​ភាពយន្ដ The missing picture ទទួល​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី

ប៉ាន រិទ្ធី សមិទ្ធិករ​​ភាពយន្ដ The missing picture ទទួល​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី

ជាមួយនឹងភាពយន្ដ ដែល​សំដែង​ដោយ​តុក្កតា​សូន្យ​ពី​ដី តែ​ដើរ​តួ​តំណាង​ឲ្យ​អ្នក​និពន្ធ និង​ជន​រង​គ្រោះ ក្នុង​របប​ខ្មែរ​ក្រហម រឿង​«រូប​ភាព​ឈឺ​ផ្សារ ឬ The missing picture ឬ L'images manquante» សមិទ្ធិករ​ភាពយន្ដ​ខ្មែរ​បារាំង លោក ប៉ាន រិទ្ធី ត្រូវ​បាន​គណៈកម្មការ​វាយ​តម្លៃ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា ផ្ដល់​ពិន្ទុ​ឲ្យ​លោក​ជាប់ ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ផ្នែក​វប្បធម៌ នៃ​កម្មវិធី​«ពហុ​វិស័យ»​នៅ​អាស៊ី។

ថ្លែង​ក្នុង​ពិធី​ប្រកាស​អ្នក​ជាប់​ជ័យ​លាភី ដែល​បាន​ធ្វើ​នៅ​សណ្ឋាគារ អាំងទែរ​កុង​ទីណង់តាល់ នៅ​ពី​ព្រឹក​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០១៤នេះ សម្តេច នរោត្តម សេរីវុឌ្ឍ សមាជិក​នៅ​ក្នុង​គណៈកម្មការ​វាយ​តម្លៃ​នោះ បាន​មាន​បន្ទូល​ថា លោក ប៉ាន រិទ្ធី ពិត​ជា​ស័ក្កិ​សម​ក្នុង​ការ​ទទួល​បាន​នូវ​ពាន​រង្វាន់​នេះ ហើយ​ពិត​ជា​នាំ​មក​នូវ​កិត្តិយស [...]

«វិញ្ញាណ​លោក​ម្ចាស់​គ្រញូង» ​ភាពយន្ត​ដែល​និយាយ​ពី​ព្រៃ​ឈើ (vdo)

«វិញ្ញាណ​លោក​ម្ចាស់​គ្រញូង» ​ភាពយន្ត​ដែល​និយាយ​ពី​ព្រៃ​ឈើ (vdo)

ខ្សែភាពយន្តមួយទៀត ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ពាន់ ភួងបុប្ផា ដែល​និយាយ​ពីទឹក​ភ្នែក​របស់​ឈើ​មួយ​ប្រភេទ ដែល​កំពុង​រង​ការ​ទន្រ្ទាន​ពី​ឈ្មួញ​ទាំង​ឡាយ គឺ​ដើម​ក្រញូង នឹង​ចាក់​បញ្ចាំង ក្នុង​ថ្ងៃទី២៣ ខែតុលា​នេះ​ត​ទៅ។ ក្រៅ​ពី​ចង់​ពញ្ញាក់​​អារម្មណ៍ ដល់​ទស្សនិកជន ជា​ពិសេស​អ្នក​ដែល​រក​ជំនួញ ឱ្យ​គិតគូរ​ថែរក្សា​ព្រៃ​ឈើ  ប៉ុន្តែ​រឿង​នេះ នៅ​មាន​លាយ​ឡំ ឈុត​ឆាក​ស្នេហា​ឈឺ​ចាប់​ព្រាត់​ប្រាស់ និង​កំប្លុក​កំប្លែង​ផង​ដែរ។

ចំណែក​ឯ​តួ​សម្ដែង​វិញ សុទ្ធ​ជា​តារា​ល្បីៗ​ និង​មាន​បទ​ពិសោធ ក្នុង​នោះ​លោក អ៊ុន សិទ្ធា និងកញ្ញា តូតា ជា​តួ​ឯក និង​មាន​តួ​សម្តែង​ល្បីៗ​មួយ​ចំនួន​ទៀត ដែល​ចូលរួម​សម្តែង​ដូច​ជា​លោក ស៊ឹម សុភ័ណ្ឌ លោក ដួង សុខគា អ្នក​នាង ទូច ស្រីលក្ខណ៍ ឌីជេ​ឃ្លាំង នេន ទុំ និង​តារា​មួយ​ចំនួន​ទៀត។

បើតាមការអះអាងពីអ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធដ៏ល្បីឈ្មោះ បានឱ្យដឹងថា [...]

«កូន​ខ្ញុំ​ចម្លែក»​មិន​ទាន់​ដាក់​បញ្ចាំង ប៉ុន្តែ​ល្បី​ថា​ទំនង​ល្អ​មើល (vdo)

«កូនខ្ញុំចម្លែក» គឺជា​ខ្សែ​ភាពយន្ត​ដំបូង របស់​ផលិតកម្ម​ថ្មី​មួយ ទើប​តែ​ដុះ​ពន្លក ក្នុង​ពិភព​សិល្បៈ ផ្នែក​ថត​ខ្សែ​ភាពយន្ត មាន​ឈ្មោះ​ថា Eye Love Film។ ខ្សែ​ភាពយន្ដ​ខ្នាត​ធំ​មួយ​នេះ ទើប​នឹង​បាន​ចេញ​វីដេអូ ស្ពតខ្លី​ផ្សាយ​ពាណិជ្ជកម្ម នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប នា​ពេល​ថ្មី ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន។

«កូនខ្ញុំចម្លែក» គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៤ ដែល​លាយ​ទៅ​ដោយ​ព្រឹត្តិការណ៍​ពី​សម័យ​បុរាណ ព្រម​ជា​មួយ​សម័យ​ទំនើប និង​បង្កប់​ទៅ​ដោយ​ឈុត ភ័យ​រន្ធត់ កម្សត់ កំប្លែង និង​ស្នេហា​បែប​យុវវ័យ។ ភាពយន្ត​ខា្នត​ធំ​បែប​ព្រឺព្រួច​មួយ​នេះ នឹង​ចាក់​បញ្ចាំ​ឆាប់ៗ​ក្នុង​ខែ​តុលា​នេះ នៅ​តាម​រោង​ភាពយន្ត​ល្បីៗ​មួយ​ចំនួន។

ស្ពតខ្លីផ្សាយពាណិជ្ជកម្ម របស់ភាពយន្ដនេះ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បាន​ទទួលការចាប់អារម្មណ៍ ពីទស្សនិកជនច្រើនគួរសម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...