Posts tagged as "Frontiere"

យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

បណ្តឹងដែលដែលប្តឹង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតុលាការរឿងកាត់ទឹកដីអោយទៅវៀតណាម ត្រូវបាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនទាន់ចាត់ការ ដោយមូលហេតុខ្វះភស្តុតាង។ តែយុវជនម្ចាស់​បណ្ដឹង នៅតែមានសង្ឃឹមនិងថ្លែងថា ខ្លួននៅមានភស្ដុតាងជាច្រើនទៀត ដើម្បីដាក់បន្ទុកទៅលើបុរសខ្លាំង ដែល​យុវជនប្ដឹងចោទ។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ជុំវិញបណ្តឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដី កោះត្រល់ [...]

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានអោយដឹងនៅថ្ងៃនេះថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ លោកនឹង​ឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ស្ថាប័ននេះ ទាក់ទងនឹងការប្តឹងរបស់យុវជន​រូបនេះ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ទឹកដីទៅអោយវៀតណាម។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ លោក នាង សុឃុន មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីឆ្លើយតបបណ្តឹងរបស់លោក ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន [...]

ខ្មែរក្រោម ៖ រដ្ឋាភិបាល​មិន​ជួយ​ខ្មែរ​ក្រោម​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ

ខ្មែរក្រោម ៖ រដ្ឋាភិបាល​មិន​ជួយ​ខ្មែរ​ក្រោម​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ

ប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា បានរិះគន់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលនៅស្ញៀមមិនព្រមជួយ​ពលរដ្ឋ​ខ្មែរក្រោមថា កំពុងតែរំលោភលើរដ្ឋធម្មនុញ្ញ។ ការិះគន់ររបស់ប្រធានសមាគមខ្មែរកម្ពុជាក្រោមបែបនេះ បាន​ធ្វើឡើង​ក្រោយពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបដិសេធសំណើរបស់ខ្មែរក្រោម ដែលស្នើឲ្យជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម បន្ទាប់ពីជនជាតិខ្មែរក្រោមមួយចំនួន ត្រូវបានចាប់ខ្លួន នៅប្រទេសវៀតណាមកាលពី​ពេល​កន្លងទៅ។


ខេត្ត​ខ្មែរ​នៅកម្ពុជាក្រោម ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩។ (រូបថត​ ឯកសារ)

ខ្មែរក្រោម - ភ្លាមៗក្រោយពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិការណ៍អន្តរជាតិ បាន​បដិសេធចំពោះសំណើរបស់សមាគមខ្មែរកម្ពុជាក្រោម [...]

សមាគម​ខ្មែរ​កម្ពជា​ក្រោម ប្រតិកម្ម​តប​នឹង​ក្រសួង​ការបរទេស​កម្ពុជា

សមាគម​ខ្មែរ​កម្ពជា​ក្រោម ប្រតិកម្ម​តប​នឹង​ក្រសួង​ការបរទេស​កម្ពុជា

«ខ្មែរក្រោម គឺប្រជាពលរដ្ឋវៀតណាម ដូច្នេះស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀយណាម» នេះជា​ចម្លើយ​តបរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់សមាគមខ្មែរកម្ពុជាក្រោម នៅ​ពេលដែល​សមាគមនេះ ស្នើសុំអោយជួយអន្តរាគមន៏ ចំពោះការរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាម ទៅលើ​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម។ ជាចម្លើយតបមួយ ដែលបង្កឲ្យសមាគមមានប្រតិកម្មនៅថ្ងៃនេះ។


អង្គប្រជុំប្រចាំឆ្នាំ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែធ្នូឆ្នាំ២០១២។ (រូបថត kkkhrda.org)

សិទ្ធិមនុស្ស - លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម បានថ្លែងក្នុងសន្និសិទ្ធិកាសែតមួយ ដែល​រៀបចំដោយសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឃន៏ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤នេះ ថា [...]

កម្ពុជា៖ បក្ស​ជំទាស់​អន្ទង​កោះ​ត្រល់ ក្នុង​ពេល​នយោបាយ​បន្ត​ជាប់​គាំង

កម្ពុជា៖ បក្ស​ជំទាស់​អន្ទង​កោះ​ត្រល់ ក្នុង​ពេល​នយោបាយ​បន្ត​ជាប់​គាំង

ខណៈស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតបន្តជាប់គាំងនៅឡើយ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បាន បង្ហាញគោលជំហរពីការទាមទារ«កោះត្រល់»តាមផ្លូវច្បាប់ត្រឡប់មកវិញ និងចោទ​ប្រកាន់រដ្ឋាភិបាលបច្ចុប្បបន្នថាអសមត្ថភាព និងគ្នានឆន្ទះពិតប្រាកដក្នុងការការពារផលប្រយោជន៍ជាតិ។ តែការ​លើកឡើង និងការចោទប្រកាន់របស់គណបក្សជំទាស់នេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា វាគ្រាន់តែជាការកេង​ចំណេញនយោបាយ មិនបានស្ថិតក្នុងរង្វង់ច្បាប់ និងលិទ្ធិប្រជាធិបតេយ្យនោះទេ។


ឆ្នេរខ្សាច់ នៅកោះត្រល់។

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ថ្មីៗនេះតាមរយៈទំព័រហ្វេសប៊ុក​ផ្លូវការ​របស់លោក បានបញ្ជាក់ថា៖ «ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...