ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា៖ ទោះមានការចាប់ខ្លួន ក៏មិនរាថយ
បើទោះបីជាមានការចាប់ខ្លួន បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សប្រឆាំងជាបន្តបន្ទាប់ ក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនោះក៏ដោយ តំណាងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅតែប្រកាន់ជំហរ ធ្វើការដង្ហែរក្បួនដាក់ញ្ញាតិ នៅតាមបណ្តាស្ថានទូតនានា ក្នុងប្រទេសកម្ពុជាដដែល ជុំវិញករណីទឹកដីខ្មែរកម្ពុជាក្រោម។
សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)
សេរីភាពសម្តែងមតិ - ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងព្រះសង្ឃខ្មែរកម្ពុជាក្រោម បានបញ្ជាក់ជំហរថា នឹងមិនរាថយឡើយ ទោះបីជាមានការបង្ក្រាបពីក្រុមសន្រិសុខ ឬក្រុមសមត្ថកិច្ច ក្នុងដំណាក់កាលនៃការហែរញត្តិ [...]