សម្ភាសតេជគុណ កែវ សុផល វិចិត្រ ពីអាជ្ញាធរយួនចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម (vdo)
ក្រោមហេតុផលថា ឆ្លងដែនដោយគ្មានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ មិនផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ពេលទៅដល់ស្រុកកំណើត បានធ្វើឲ្យព្រះសង្ឃខ្មែរ មកពីកម្ពុជាក្រោមជាច្រើនអង្គ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរវៀតណាម។ ការចាប់ខ្លួននេះ បានធ្វើឡើង នៅចំណុចព្រំដែនចេញចូល រវាងប្រទេសកម្ពុជា និងវៀតណាម។ ព្រះសង្ឃខ្មែរកម្ពុជាក្រោមទាំងនោះ ត្រូវបានអាជ្ញាធរវៀតណាម ធ្វើការឆែកឆេរទូរស័ព្ទដៃ និងចោទថា មានចេតនាបំផុសបំផុល ប្រឆាំងនឹងរដ្ឋអំណាចវៀតណាម។ នេះបើតាមសង្ឃដីការរបស់ព្រះតេជគុណ កែវ សុផលវិចិត្រ ក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។
គង់នៅវត្តសាមគ្គីរង្សី ព្រះសង្ឃ កែវ សុផលវិចិត្រ បានមានសង្ឃដីការទៀតថា តែសម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍ផ្សេងទៀត ក្រៅពីខ្មែរកម្ពុជាក្រោម [...]