សម្ភាស​តេជគុណ កែវ សុផល វិចិត្រ ពី​អាជ្ញាធរ​យួន​ចាប់​ខ្លួន​ព្រះ​សង្ឃ​ខ្មែរ​ក្រោម (vdo)

អាជ្ញាធរវៀតណាមបានចាប់ខ្លួនព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួន ក្រោមមូលហេតុ​ចេញ-ចូល​ទឹកដី​កម្ពុជា​ក្រោម​ខុស​ច្បាប់ (គ្មានលិខិតស្នាម) កាន់ទង់ជាតិខ្មែរក្រោមខុសច្បាប់ ផ្តល់ព័ត៌មានឲ្យទៅក្រៅប្រទេស ថតរូបខុសច្បាប់ ចូលរួម​ជា​មួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ដើម។
នៅព្រំដែន កម្ពុជា-វៀតណាម តែនៅក្នុងទឹកដីវៀតណាមនៅឡើយ។ (រូបថតឯកសារ)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 31, 2014
  • ប្រធានបទ: កម្ពុជាក្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោមហេតុផលថា ឆ្លងដែន​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន ឬ​អត្ត​សញ្ញាណ​ប័ណ្ណ មិន​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ពេល​ទៅ​ដល់​ស្រុក​កំណើត បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​ខ្មែរ មក​ពី​កម្ពុជា​ក្រោម​ជា​ច្រើន​អង្គ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​វៀតណាម។ ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង នៅ​ចំណុច​ព្រំដែន​ចេញ​ចូល រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ការ​ឆែកឆេរ​ទូរស័ព្ទ​ដៃ និង​ចោទ​ថា មាន​ចេតនា​បំផុស​បំផុល ប្រឆាំង​នឹង​រដ្ឋ​អំណាច​វៀតណាម។ នេះ​បើ​តាម​សង្ឃដីការ​របស់​ព្រះ​តេជគុណ កែវ សុផលវិចិត្រ ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​មួយ ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ

គង់នៅវត្តសាមគ្គីរង្សី ព្រះ​សង្ឃ កែវ សុផលវិចិត្រ បាន​មាន​សង្ឃ​ដីការ​ទៀត​ថា តែ​សម្រាប់​ប្រជា​ពលរដ្ឋ ឬ​អ្នក​ទេសចរណ៍​ផ្សេង​ទៀត ក្រៅ​ពី​ខ្មែរ​កម្ពុជា​ក្រោម មិន​ដែល​ឃើញ​អាជ្ញាធរ​វៀតណាម ហៅ​នរណា​ម្នាក់​មក​ធ្វើការ​សាក​សួរ​ដូច្នេះ​ឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅវត្តសាមគ្គីរង្ស៊ី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ព្រះតេជគុណ កឹម វីរៈ (ហៅ កឹម សុខា) ដែលរងនូវការចាប់ខ្លួនដែរនោះ បានបញ្ជាក់ថា កាលពីង្ងៃទី២៨ ខែតុលា អាជ្ញាធរវៀតណាមបាន​ចាប់ព្រះសង្ឃ និងគ្រហស្ថចំនួន១៣នាក់/អង្គ ក្នុងនោះមានក្មេងចំនួន៣នាក់ ដែលទៅចូលរួមក្នុងពីធីធ្វើបុណ្យ​កឋិនទាន ពីប្រទេសកម្ពុជាទៅវត្ត ខ្វែងទទឹង ឃុំខ្វែងទទឹង ស្រុកឃ្លាំងមឿងខេត្តក្រមួនសរ ក្នុងទឹកដីខ្មែរ​កម្ពុជា​ក្រោម។ ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលបានឡើងមករស់នៅកម្ពុជា កំពុងត្អូងត្អែរថា ពួក​គាត់ពេលទៅស្រុកកំណើតម្តងៗ អាជ្ញាធរវៀតណាមតែងតាមឈ្លាំមើលជានិច្ច ខុសពីជន​ជាតិ​វៀតណាម​មក​នៅ​​កម្ពុជា។

ព្រះតេជគុណ កែវ សុផលវិចិត្រ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងតាំងពីព្រឹក ជាមួយ​នឹង​ការសួរចម្លើយ រហូតដល់ម៉ោង៨យប់ ទើបដោះលែង។ ការសួរចម្លើយនេះ មានទាំងការសំឡុតកំហែង ឲ្យ​ឆ្លើយ​អ្វីទៅតាមការពិត ឬតាមអ្វីដែលចង់បាន។ ព្រះអង្គថា ក៏មានការដកហូតនូវទ្រព្យសម្បត្តិមួយចំនួន ដែល​មក​ទល់​ពេលនេះ នៅមិនទាន់ប្រគល់ឲ្យវិញនៅឡើយ ក្នុងនោះរួមមានទូរសព្ទ iPhone ទូរស័ព្ទ Samsung Galaxy ទំនើបៗ​ចំនួន៨គ្រឿង។

សូមស្តាប់កិច្ចសម្ភាសព្រះតេជគុណ កែវ សុផល វិចិត្រ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...