Posts tagged as "Phnom Penh"

នគរបាល​កម្ពុជា មាន​សិទ្ធិ​ជេរ​ប្រមាថ​ដាក់​ជន​ល្មើស​ឬ?

នគរបាល​កម្ពុជា មាន​សិទ្ធិ​ជេរ​ប្រមាថ​ដាក់​ជន​ល្មើស​ឬ?

«បើគ្រាន់តែចង់ផាក ខ្ញុំមិនថាទេ តែនេះ និយាយអាក្រក់ជាមួយខ្ញុំ មិនឲ្យខ្ញុំបន្តដំណើរ និយាយមិនផ្តល់តម្លៃ ឲ្យខ្ញុំបន្តិចសោះ ទំនងចង់ចាប់ខ្ញុំទៅណាមិនដឹង» ទាំងនេះជាសម្តីរបស់ស្ត្រីម្នាក់ ដែលមិនប្រាប់ឈ្មោះ និងដែលត្រូវបាន មន្ត្រីសមត្ថកិច្ច នៅ​ក្នុង​រាជធានីភ្នំពេញ គម្រាមសំលុត មិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះជិះម៉ូតូគ្មានមួកសុវត្តិភាព នៅពេលល្ងាច ត្រង់​ចំណុច​ស្ពានអាកាស ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គេមិនដឹងថា តើមន្ត្រីនគរបាលចរាចរណ៍ក្នុងតួនាទីណានោះ បានប្រើពាក្យសម្ដីអ្វីខ្លះ ជាមួយស្ត្រីនោះទេ។ តែវីដេអូមួយ ដែល​ត្រូវបានបង្ហោះ តាមបណ្ដាញសង្គម បានបង្ហាញ ពីការប្រទាញប្រទង់គ្នា គ្មានជំនាញ ដែលធ្វើឡើង ដោយមន្ត្រី​នគរបាល​មួយរូប ដើម្បីធ្វើការឃាត់ខ្លួន ស្ត្រីម្ចាស់ម៉ូតូម្នាក់។ សូមទស្សនាវីដេអូខាងក្រោម៖

សព​ដែល​រក​ឃើញ​​ច្រក​ស្បោង ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ

សព​ដែល​រក​ឃើញ​​ច្រក​ស្បោង ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ

តាមការរៀបរាប់ឲ្យដឹង ពីប្អូនស្រីបង្កើត របស់សព កញ្ញា ស្រ៊ុន ស៊ីផា បានឲ្យដឹងថា សាកសពខាងលើ ជាបងប្រុសបង្កើត របស់នាង ឈ្មោះ ស្រ៊ុន សុភ័ក្រ មានអាយុ៣៥ឆ្នាំ បច្ចុប្បន្នធ្វើការ នៅក្នុងរោងចក្រមួយ ផ្នែកបញ្ជូនរបាយការណ៍។ បង​ប្អូន​ទាំងពីរនាក់ សព្វថ្ងៃរស់នៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្អូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុនោះ នាងបានឃើញ បងប្រុសរៀបចំខ្លួន ទៅញ៉ាំការគេ នៅកោះពេជ្រតែម្នាក់ឯង គាត់ជិះឡានម៉ាកឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AD-៣៧៣៦ ដែលបានចេញពីផ្ទះ ខ្ទង់ម៉ោងជាង៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។

បន្ទាប់ពីនោះ នាងបានចាំបងប្រុស រហូតដល់ម៉ោង៣ទៀបភ្លឺ មិនឃើញ ក៏គេងលក់ទៅ។ លុះដល់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែ​ឧសភា ប្អូនស្រី ដែលប្រកបរបរ ជាអ្នកសំអាងនៅផ្សារកាប់គោ បានទៅហាងរបស់នាង ជាធម្មតា តែនៅមិនទាន់បាន​ដំណឹង ពីបងប្រុសនៅឡើយ។ នាងបញ្ជាក់ថា [...]

ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់ ច្រក​ក្នុង​ការ៉ុង​យក​មក​បោះ​ចោល

ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់ ច្រក​ក្នុង​ការ៉ុង​យក​មក​បោះ​ចោល

ហេតុការណ៍ដែលបង្ករ ការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅ​តាម​បណ្តោយផ្លូវ សូឡា ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវកែង បំបែកជាបួន អតីតបឹងកំប្លោក។ ការ៉ុងដែលត្រួវបានគេ ប្រទះឃើញនោះ មានពណ៍ស្លែខ្ចី ចងមាត់ជិត ដាក់នៅចំងាយពីផ្លូវ ប្រមាណ​ជា១០ម៉ែត្រ តែមិនដល់មាត់ទឹក នោះទេ។

អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជាសពមនុស្សប្រុស ព្រោះមានអ្នកខ្លះបានឃើញ ពីបំណែកការ៉ុងរហែក ដែល​បុរសនោះគ្មានសក់។ អ្នកខ្លះសង្ស័យថា ជាព្រះសង្ឃ។

ក្រុមមន្រ្តីជំនាញ នៅក្នុងមូលដ្ឋាននោះ បានរៀបចំយកសព ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ទៅកាន់វត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឃើញសាកសពភ្លាម ដើម្បីយកទៅធ្វើកោសល្យ​វិច័យ ស្រាវជ្រាវរកប្រភពឃាតករ។ នៅពេលក្រុមអ្នកជំនាញខាងលើ បានយកសពនោះ ទៅដល់វត្តស្ទឹងមានជ័យ [...]

លក់​ដូរ​លើ​ផ្លូវ​សាធារណៈ៖ អាជ្ញាធរ​មិន​ខ្វល់ តែ​មាន​អ្នក​យក​លុយ

លក់​ដូរ​លើ​ផ្លូវ​សាធារណៈ៖ អាជ្ញាធរ​មិន​ខ្វល់ តែ​មាន​អ្នក​យក​លុយ

ការលក់ដូរ យ៉ាងអានាធិបតេយ្យ នៅលើបណ្តោយ ផ្លូវជាតិលេខ២ ត្រង់ចំណុច«ទួលរការ» ត្រូវបានអ្នកដំណើរជាច្រើន រអ៊ូរទាំថា គ្មានអាជ្ញាធរណា យកចិត្តទុកដាក់ ពីបញ្ហាលក់ដូរបែបអនាធិបតេយ្យសោះ ផ្ទុយទៅវិញ មានតែអ្នកមក​យក​លុយ​ថែម ហើយនៅបន្តការដាក់លក់ កាន់តែច្រើនជាងមុនទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទៅដល់ទីតាំងខាងលើ ដែលស្ថិតទល់មុខ សាកលវិទ្យាល័យ​អាយអាយស៊ី ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រេក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥​នេះ ដើម្បីយកការណ៍ពីករណីនេះ។ បន្ទាប់ពីបានផ្តិត យករូបភាពសំរាម និងអ្នកលក់ដូរជាច្រើនរួចមក អ្នកសារព័ត៌មាន  នៅ​បាន​ផ្តិតយករូបថត របស់អ្នកយកលុយ តាមកន្លែងលក់នីមួយៗ នៅទីនោះទៀត។

អ្នកលក់ដូរនៅទីនោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គាត់មកលក់នៅទីនេះតៗគ្នា តាមគេតាមឯង ព្រោះគ្មានកន្លែង​រកស៊ី។ ណាមួយទីនេះ នៅជិតរោងចក្រ [...]

ប្រធាន​ផ្សារ​នាគ​មាស​បិត​ផ្សារ ព្រោះ​ជម្លោះ​បុគ្គល​ពីរ​ក្រុម?

ប្រធាន​ផ្សារ​នាគ​មាស​បិត​ផ្សារ ព្រោះ​ជម្លោះ​បុគ្គល​ពីរ​ក្រុម?

ដោយសារតែជម្លោះមួយ បានកើតឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ រវាងមនុស្សពីរក្រុម ក្នុងនោះមានភាគីម្ខាង ជាកម្មករអូសរទេះ និងភាគីម្ខាងទៀត ជាសន្តិសុខ នៅក្នុងផ្សារនាគមាស  ដែលឈានដល់ ការវាយតប់គ្នា ដោយប្រើដំបង និង​អាវុធជាដើម ផ្អើលឆោឡោដល់ក្នុងផ្សារនោះ បានធ្វើឲ្យប្រធានផ្សារ លោក ផាន់ គៀត សម្រេចចិត្តបិតផ្សារ មួយថ្ងៃ ដើម្បី​ដោះស្រាយ បញ្ហាវាយតប់ របស់ក្រុមសន្តិសុខរបស់ខ្លួន ឲ្យបានចប់សព្វគ្រប់ ជាមួយសមាគមកង់បី និងអ្នកអួស​រទេះ។

ការបិតលក់ដូរនេះ ធ្វើឲ្យអាជីវករមួយចំនួន ដែលលក់មិនសូវដាច់ មានប្រតិកម្មខ្លាំងៗ ជាមួយម្ចាស់ផ្សារ ដោយបាន​ថ្លែង​រអ៊ូរទាំ ពីការបិទនេះ ថាដូចបិទឆ្នាំងបាយ របស់ពួកគាត់មួយថ្ងៃអញ្ចឹង។ អ្នកស្រី ហេង សុខហេង អាយុ៥៣ឆ្នាំ ជាអាជីវករ​ម្នាក់ ប្រចាំនៅផ្សារនាគមាស ដែលកំពុងនាំគ្នា ចេញពីក្នុងតូប មកតវ៉ាសុំឲ្យម្ចាស់ផ្សារ កុំបិតសោរ បានរៀបរាប់ថា មិនអាច​បិតទ្វារផ្សារបានទេ ព្រោះនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...