Posts tagged as "Phnom Penh"

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ និងម៉ូតូមួយគ្រឿង បាន​កើតឡើងវេលាម៉ោង១៤ និង៤០ នាទីនាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។ យានយន្ដទាំងពី ដែលបើកស្រប​ទិស​គ្នា បានប៉ះពារគ្នា នៅក្នុងភូមិ៧ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ​តិចតួច ប៉ុន្តែមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសនោះទេ។

មូលហេតុ ដែលបង្កឲ្យរថយន្ត ពាក់ស្លាកលេខភ្នំពេញ 3B-6642 បុកម៉ូតូ ម៉ាកឌ្រីមសេរី ២០១៥ ពណ៍ខ្មៅ ពី​ក្រោយ ដោយសារម៉ូតូ ដែលកំពុងនៅប្រកាន់ស្តាំហើយ បែរជាជែងមកកណ្តាលផ្លូវនោះ។ ខណៈឯរថយន្ដ​វិញ ត្រូវបានប្រុងប្រយ័ត្ន ក៏បានប៉ះម៉ូតូនេះ ពីក្រោយតែម្ដង។

បន្ទាប់ពីកើតមានបញ្ហានេះ សមត្ថកិច្ចបានចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង បាន​សម្រេចចិត្តសម្របសម្រួលគ្នា ដើម្បីបញ្ចាប់រឿង ដោយភាគីខាងរថយន្ត សុខចិត្តសងសំណង ទៅភាគីខាង​ម៉ូតូ​ដែលខូចខាត៕

ភ្ជង់​កាំភ្លើង​ប្លន់​ម៉ូតូ​និស្សិត​ម្នាក់​បាន​សម្រេច នៅ​ស្ទឹងមានជ័យ

ភ្ជង់​កាំភ្លើង​ប្លន់​ម៉ូតូ​និស្សិត​ម្នាក់​បាន​សម្រេច នៅ​ស្ទឹងមានជ័យ

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី ០១ ខែកញ្ញាឆ្នាំ២០១៥ នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំណុចខាងលិចស្ពានអាកាស ស្ទឺងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត។ តាមប្រភពព័ត៍មាន ពីយុវជនរងគ្រោះបានប្រាប់ឱ្យដឹងថា ខ្លួនមានឈ្មោះ សៀ សុខឡេង អាយុ២១ឆ្នាំ ជានិស្សិតស្នាក់នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ខ្លូនបានជិះម៉ូតូមួយ គ្រឿងម៉ាក់ហុងដា MSX១២៥ ស្លាក​លេខ​ភ្នំពេញ១CO-៧៣៥២ ធ្វើដំណើរ ពីទួលសង្កែរមកផ្ទះ។ នៅពេលជនរងគ្រោះ ជិះម៉ូតូជិតដល់ផ្ទះរបស់ខ្លួន ស្រាប់​តែលេចមុខក្រុមចោរ ០៤នាក់ចេញមក ដែលកំពុងជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់កាំភ្លើង ប្លន់​យក​ម៉ូតូ​របស់ខ្លួន។ ជនរងគ្រោះ ដែលគ្មានអ្វីតតាំងបាន នៅពេលឃើញកាំភ្លើងភ្ជង់បែបនេះ ក៏បានប្រគល់ម៉ូតូរបស់ខ្លូន ឱ្យ​ក្រុមចោរតាមសម្រួល។

ក្រោយពីកើតហេតុ យុវជនរងគ្រោះ [...]

អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចុះ​រៀប​ចិញ្ចើម​ថ្នល់ សម្រាប់​អ្នក​ថ្មើរ​ជើង

អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចុះ​រៀប​ចិញ្ចើម​ថ្នល់ សម្រាប់​អ្នក​ថ្មើរ​ជើង

ការផ្លាស់ប្ដូរទម្លាប់មនុស្ស មិនជាពិបាកប៉ុន្មានទេ។ តែការផ្លាស់ប្ដូរផ្នត់គំនិត ទើបជាការលំបាក ជាពិសេស​នៅ​ពេលដែលគ្រប់គ្នា តែងតែគិតថា នៅចិញ្ចើមថ្នល់ ក៏ជាផ្នែកមួយ ឬជាកម្មសិទ្ធិ នៃលំនៅដ្ឋាន ឬ​ការិយាល័យ​របស់ខ្លួនដែរ​នោះ។ ការហួងហែង យកចិញ្ចើមផ្លូវ ជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ បានបង្កឲ្យមានការកក​ស្ទះយ៉ាង​ច្រើន សម្រាប់​ការធ្វើចរាចរណ៍ ក្នុងដងផ្លូវមួយចំនួន នារាជធានីភ្នំពេញ។

ដោយសារហេតុផល សណ្ដាប់ធ្នាប់សាធារណៈនេះហើយ ទើបអាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក គួច ចំរើន អភិបាលខណ្ឌ បានចុះធ្វើការ បង្ក្រាបអ្នកយកចិញ្ចើមថ្នល់ មកធ្វើអាជីវកម្ម កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា​ឆ្នាំ២០១៥ កន្លងទៅនេះ។ នេះជាអ្វី ដែលគេអាចដឹងបាន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក។

ក្នុងឱកាសនោះ លោក គួច ចំរើន បានសរសេរឲ្យដឹងថា៖ «ការប្រើប្រាស់ចិញ្ចើមថ្នល់ នៅមានស្ថានភាព​ស្មុគ​ស្មាញ​នៅឡើយុ។ ខ្លះប្រើសម្រាប់ ចតមធ្យោបាយ [...]

គ្រោះ​អគ្គីភ័យក្នុង​ខណ្ឌ​ឬស្សីកែវ ឆក់​យក​ផ្ទះ​ពលរដ្ឋ​បី​ខ្នង

គ្រោះ​អគ្គីភ័យក្នុង​ខណ្ឌ​ឬស្សីកែវ ឆក់​យក​ផ្ទះ​ពលរដ្ឋ​បី​ខ្នង

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ផ្ទះដែលមានការឆាបឆេះដំបូងគេ គឺមានលេខ០៧៩ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពបានបន្ថែមថា ផ្ទះដែលឆេះដំបូងគេ មិនអាចត្រូវបានសង្គ្រោះទាន់ពេលទេ តែត្រូវបានព្រះអគ្គិ ឆាបឆេះអស់មួយរយភាគរយ។ មិនតែប៉ុណ្ណោះ ភ្លើងបានរាលដាល ទៅដល់ផ្ទះពីរខ្នងទៀត នៅក្បែរនោះ។

នៅក្នុងហេតុការណ៍នេះ ប្រភពបញ្ជាក់ទៀតថា ឡានទឹកដែលព្យាយាមសម្រុកមកជួយ ជាច្រើនគ្រឿង មិន​អាច​ចូលទៅដល់កន្លែងកើតហេតុ សូម្បីមួយគ្រឿង ព្រោះផ្ទះទាំងនោះ នៅតាមបណ្តោយផ្លូវលំតូចចង្អៀត ឡាន​ចូល​មិនរួច។

លោក វេទ សុនហេង ម្ចាស់ផ្ទះមានគ្រោះ បានថ្លែងឱ្យដឹងថា ដើមហេតុបណ្តាលមកពីផ្ទុះហ្គាស នៅទីតាំងផ្ទះ ដែលលោកជួលឱ្យរោងចក្រមួយ នៅខាងក្រោយផ្ទះ។ ក្នុងករណីគ្រោះដ៏រន្ធត់នេះ លោកប្រាប់ឱ្យដឹងថា កូន​ស្រី​លោកម្នាក់ អាយុប្រមាណ៣០ឆ្នាំ បានដួលសន្លប់ភ្លាម [...]

ទារ​៧០​ដុល្លារ​មិន​បាន រហូត​មាន​តំណាង​ធានា​រ៉ាប់​រង​មក​សម្រួល

ទារ​៧០​ដុល្លារ​មិន​បាន រហូត​មាន​តំណាង​ធានា​រ៉ាប់​រង​មក​សម្រួល

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងជាង ៩ ករណីគ្រោះចរាចរណ៍មួយ បានកើតឡើងរវាង រថយន្ត​ធុន​ធ្ងន់ របស់ណាកាវើល (Nakaworld)ប៉ះគ្នាជាមួយរថយន្តបាឡែន ដែលធ្វើដំណើរស្របទិសគ្នា នៅតាមផ្លូវ​មុនី​រ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្ត បាឡែន ខូចកញ្ចក់ខាង​ឆ្វេង។

រថយន្តបង្កម៉ាក វូ តុន ពណ៍លឿងពាក់ស្លាកលេខ AT15 3.0652 បើកបរដោយលោក វណ្ណ បណ្តូល អាយុ ២៨ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត ឲ្យ ណាកាវើល អស់១០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ចំណែកឯរថយន្ត បាឡែន មានស្លាកលេខភ្នំពេញ 2D 1113 ពណ៍សរ បើកបរ​ដោយ​លោក ជា ចាន់ណាត អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវ២៧១ មាន មុខរបរជានិស្សិត។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបាឡែន បានទារសំណង ពីអ្នកបើកបររថយន្ត វូ តុន ចំនួន៧០ដុល្លារ ដើម្បី​បញ្ចប់រឿង ប៉ុន្តែភាគីខាងរថយន្ត វូ តុន មិនព្រមឲ្យតាមការទាមទារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...