Posts tagged as "Khmer"

ចូលឆ្នាំខ្មែរ​នៅ​វត្ត​គូសាលា៖ អវត្តមាន​ល្បែង​ប្រជាប្រិយ តែ​នៅ​មាន​ធុង​បាស​យោង

ចូលឆ្នាំខ្មែរ​នៅ​វត្ត​គូសាលា៖ អវត្តមាន​ល្បែង​ប្រជាប្រិយ តែ​នៅ​មាន​ធុង​បាស​យោង

ពិធីបុណ្យចូលឆ្នាំខ្មែរ ពេលព្រឹកនៅតាមទីវត្តអារាមជាទូទៅមានសុត្រមន្ត បង្សុកូល រាប់បាត្រ វេទេយ្យទានប្រគេន ព្រះសង្ឈ ពូនភ្នំខ្សាច់ជាដើម។ នាពេលរសៀលមានរៀបចំពីធីរលេងល្បែងប្រជាប្រិយដូចជា ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បោះអង្គុញ .....។ល។ តើប្រពៃណីទាំងនេះ នៅមានជាប់រហូតដល់សព្វថ្ងៃទេ? សូមអញ្ជើញទៅតាមដាន​ជា​មួយ​មនោរម្យព័ងអាំងហ្វូ ដែលបានចុះធ្វើបទអង្កេតផ្ទាល់ នៅក្នុងទីវត្តអារាមមួយដ៏ល្បីឈ្មោះ ក្នុងខេត្តកំពង់ចាម។


ការជួបជុំគ្នា រវាងយុវជនយុវនារី នៅក្នុងវង់រាំ«ធុងបាស» ក្នុងទីធ្លាវត្ត។

យើងធ្វើដំណើរពីក្រុងសួង ឆ្ពោះទៅប៉ែកខាងកើត តាមបណ្តោយផ្លូវជាតិលេខប្រាំពី ប្រហែលជាងដប់គីឡូម៉ែត្រ នឹងបាន​មកដល់ទឹកដីឃុំ«ស្រឡប់»។ នៅចំណុះឲ្យឃុំនេះ មានវត្តចំនួនបី ដែលនៅឆ្ងាយពីគ្នា [...]

លោកកែប ជុតិមា ណែនាំ​ពី​ការ​ការពារ​សន្តិសុខ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ

លោកកែប ជុតិមា ណែនាំ​ពី​ការ​ការពារ​សន្តិសុខ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ

លោកអភិបាលសាលារាជធានីភ្នំពេញ បានធ្វើការណែនាំដល់ គ្រប់ភាគីពាក់ព័ន្ធ ឲ្យមានការយកចិត្តទុកដាក់ និងការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០១៣​ខាង​មុខនេះ។

សេចក្តីណែនាំដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ២០១៣នេះដែលចុះហត្ថលេខា ដោយអភិបាល​រាជធានីភ្នំពេញ លោកកែប ជុតិមា បានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំចងបដា ពាក្យ​ស្លោក ទង់ជាតិ ទង់ជ្វាលាតាមដងផ្លូវ និងទីសាធារណៈដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ​ដោយមានរៀបចំនូវកម្មវិធីសំដែងសិល្បៈ ជូនប្រជាពលរដ្ឋទស្សនាកំសាន្ត និងបំផុសចលនាប្រជាពលរដ្ឋ ឲ្យចូលរួម​ឲ្យ​បានផុសផុល ក្នុងការលេងល្បែងប្រជាប្រិយដូចជា ៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ [...]

សហគមន៍ខ្មែរនៅបារាំង ជួបជុំគ្នា ដើម្បីប្រារព្ធបុណ្យ ចូលឆ្នាំថ្មី

សហគមន៍ខ្មែរនៅបារាំង ជួបជុំគ្នា ដើម្បីប្រារព្ធបុណ្យ ចូលឆ្នាំថ្មី

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់។ តែបងប្អូនខ្មែរនៅ ស្រុកបារាំង ជាពិសេសនៅតំបន់ ជុំវិញទីក្រុងបារីសតែម្ដង​ បាននាំគ្នាជួបជុំគ្នានៅតាមវត្តទីអារាម តាំងពីថ្ងៃសៅរិ៍កន្លង មកនេះ ហើយប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន យ៉ាងអធិកអធម។

នៅបារាំង ទេវតាឆ្នាំថ្មីចុះមកមុនថ្ងៃ បុណ្យចូលឆ្នាំខ្មែរ

អានមើលទៅដូចជា ប្លែកភ្នែកបន្ដិច ដោយនៅចំងាយរាប់ម៉ឺនយោជ ពីមាតុប្រទេសរបស់ខ្លួន ខ្មែរនៅក្រៅ ស្រុកបានប្រារព្ធពិធីនេះ សំរាប់ឆ្នាំនេះតាំងពីថ្ងែសៅរិ៍ទី ០៧មេសា មកម្លេះ។ ហើយនោះមិនមែនជាការចៃដន្យ [...]

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

ដោយ៖ គល់រាំង -​ ភ្នំពេញ ថ្ងៃ ទី ១៧ កុម្ភៈ ឆ្នាំ ២០១២

តើមោទនភាពជាតិជាអ្វី?

មោទនភាពជាតិជា សមាសនាម កើតមកពីនាមពីរបូកបញ្ចូលគ្នា គឺ មោទនភាព+ជាតិ។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- មោទនភាព ឬមោទនា ឬអនុមោទនា៖ មានន័យថា ការរីករាយ ការស្រស់ស្រាយសប្បាយចិត្ត សេចក្តីត្រេកអរ។
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។

តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យមោទនភាពជាតិថា៖ ជាការរីករាយ ការស្រស់ស្រាយ សប្បាយចិត្ត នឹងប្រភពឈាមជ័រ របស់ខ្លួន។

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...