លោកកែប ជុតិមា ណែនាំ​ពី​ការ​ការពារ​សន្តិសុខ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ

សេចក្តីណែនាំដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ២០១៣នេះដែលចុះហត្ថលេខា ដោយអភិបាលរាជធានីភ្នំពេញ លោកកែប ជុតិមា បានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំចងបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលាតាមដងផ្លូវ និងទីសាធារណៈដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញដោយមានរៀបចំនូវកម្មវិធីសំដែងសិល្បៈ ជូនប្រជាពលរដ្ឋទស្សនាកំសាន្ត និងបំផុសចលនាប្រជាពលរដ្ឋ ឲ្យចូលរួមឲ្យបានផុសផុល ក្នុងការលេងល្បែងប្រជាប្រិយដូចជា ៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្តសប្បាយ នៅតាមទីសាធារណៈពិសេស នៅរមណីយដ្ឋានវត្តភ្នំក្នុងទីក្រុងភ្នំពេញ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអភិបាលសាលារាជធានីភ្នំពេញ បានធ្វើការណែនាំដល់ គ្រប់ភាគីពាក់ព័ន្ធ ឲ្យមានការយកចិត្តទុកដាក់ និងការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០១៣​ខាង​មុខនេះ។

សេចក្តីណែនាំដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ២០១៣នេះដែលចុះហត្ថលេខា ដោយអភិបាល​រាជធានីភ្នំពេញ លោកកែប ជុតិមា បានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំចងបដា ពាក្យ​ស្លោក ទង់ជាតិ ទង់ជ្វាលាតាមដងផ្លូវ និងទីសាធារណៈដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ​ដោយមានរៀបចំនូវកម្មវិធីសំដែងសិល្បៈ ជូនប្រជាពលរដ្ឋទស្សនាកំសាន្ត និងបំផុសចលនាប្រជាពលរដ្ឋ ឲ្យចូលរួម​ឲ្យ​បានផុសផុល ក្នុងការលេងល្បែងប្រជាប្រិយដូចជា ៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្ត​សប្បាយ នៅតាមទីសាធារណៈពិសេស នៅរមណីយដ្ឋានវត្តភ្នំក្នុងទីក្រុងភ្នំពេញ។

ដូចគ្នានេះផងដែរ មន្ទីរព័ត៌មាន វិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ ត្រូវចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូបថត ថតទូរទស្សន៍ នូវរាល់សកម្មភាព ទិដ្ឋភាពជាក់ស្តែង នៃថ្ងៃបុណ្យទាំងពិធីសាសនា ផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ចំណែកមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវធ្វើការណែនាំដល់គ្រប់វត្តអារាម ឲ្យរៀបចំពិធីសាសនា តាមវត្ត​អារាមនីមួយៗឲ្យបានសមស្របតាមប្រពៃណី និងសាសនា ដូចជាពិធីពូនភ្នំខ្សាច់ ពិធីស្រង់ទឹកព្រះសង្ឃ ស្រង់ទឹកសិលវ័ន សីលវតី មាតាបិតា និងចាស់ព្រឹទ្ធាចារ្យ។ ក្រៅពីរៀបចំពិធីតាមវត្តអារាមនេះហើយ លោកអភិបាលក៏បានរៀបចំ ឲ្យមាន​ពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ អ្នកដែលបានចែកឋាន ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅ​មជ្ឈ-​មណ្ឌលឧក្រិដ្ឋកម្មជើងឯក នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់ផងដែរ។

សេចក្តីណែនាំនោះ មានសរសេរថា៖ «អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន​ក្នុង​ការដុតទៀនធូប ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គីសនី ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលអាចនាំឲ្យកើតមាន គ្រោះ-​អគ្គីភ័យជាយថាហេតុ»។

លើសពីនេះទៅទៀត លោកអភិបាលក៏បានហាម មិនឲ្យមានការលេងល្បែងស៊ីសង លេងកាំភ្លើងបាញ់ទឹក ជះទឹកមាន​ពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ប៉ាតម្ស៉ៅ វាយដោយរំពាត់ដល់អ្នកដំណើរជាដើម។ លោកកែប ជុតិមា បាន​បន្ថែមថា៖ «ត្រូវហាមមិនឲ្យនាំចូល ចែកចាយលក់ និងលេង ផាវ ជាតិផ្ទុះគ្រប់ប្រភេទ»។ មន្ទីរសុខាភិបាលរាជធានី ត្រូវ​ត្រៀមលក្ខណៈដោយមានរថយន្តសង្គ្រោះ ប្រចាំការសំរាប់ដឹកជញ្ជូនជនរងគ្រោះ នៅតាមទីសាធារណៈ និងកន្លែង​កំសាន្ត។»

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន​យោធាភូមិភាគ​ពិសេស ត្រូវកសាង និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដោយសប្បាយរីករាយនៅគ្រប់ទីកន្លែង។ ជាពិសេស ស្ថាប័នមាន​សមត្ថកិច្ចនេះ  ត្រូវចាត់តាំងក្រុមពន្លត់អគ្គីភ័យ ឲ្យប្រចាំការសម្រាប់ជួយសង្គ្រោះ ពេលមានគ្រោះអគ្គីភ័យ កើតឡើង​ជា​យថាហេតុ។ គ្រប់មន្ទីរ អង្គភាព និងសាលាខណ្ឌ ត្រូវចាត់តាំងឲ្យមានក្រុមយាមប្រចាំការ២៤ម៉ោង នៅតាមអង្គភាព​រៀងៗ​ខ្លួន ដើម្បីត្រៀមដោះស្រាយរាល់ការងារ ដែលចាំបាច់។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស ខេងក៏បានអំពាវនាវកាលពីសប្តាហ៌មុន ដោយសុំឲ្យមានការចូលរួម​រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណណ៍ ក្នុងពិធីចូលឆ្នាំនេះដូចគ្នា។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ «អ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៏ មិនត្រូវផឹកគ្រឿង​ស្រវឹងពេលបើកបរ មិនត្រូវដឹកឥវ៉ាន់ ឬអ្នកធ្វើដំណើរលើសការកំណត់»។ ចំពោះរថយន្តគ្រប់ប្រភេទ ត្រូវមានបំពាក់​នូវ​បំពង់ពន្លត់អគ្គិភ័យ តាមជាប់ជានិច្ច និងនៅពេលដែលមានគ្រោះថ្នាក់ ត្រូវប្រញាប់ផ្តល់ដំណឹង ដល់សមត្ថកិច្ចពាក់ព័ន្ធ​ដើម្បីចាត់វិធានការជួយសង្រ្គោះ និងរៀបចំសណ្តាប់ធ្នាប់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០១៣ ដល់ថ្ងៃអង្គារទី១៦ ខែមេសា ឆ្នាំ២០១៣។

-----------------------------------------------
ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...