Posts tagged as "Pa Nguon Teang"

សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

ភាពស្ងៀមស្ងាត់នៃការទទួលខុសត្រូវ របស់ក្រសួងព័ត៌មាននៅថ្ងៃទី០៣ ខែឧសភានេះ  ដែលចំលើ​«ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក» លើអ្នកប្រព្រឹត្តហិង្សាលើអ្នកសារព័ត៌មានកាលពីមួយថ្ងៃមុននោះ បានជំរុញឲ្យមាន​ប្រតិកម្ម​យ៉ាងផុលផុស ពីសំណាក់មតិជាតិនិងអន្តរជាតិ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សេរីភាពអ្នកសារព៏ត៌មាន - ថ្ងៃសៅរ៍ទី៣ ខែឧសភានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្សព្វផ្សាយ​របាយការណ៍ស៊ើបអង្កេតមួយ បង្ហាញពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាង​ខ្លាំងនៅក្នុងឆ្នាំ២០១៤នេះ។ ការបង្ហាញរបាយការណ៍នោះ បានបញ្ជាក់ថាចាប់ពីឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៤ យ៉ាងហោចណាស់ [...]

នាយក​វិទ្យ​វីអូឌី ថា​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល ជា​ឬក​មិន​ថ្លៃ​ថ្នូ

នាយក​វិទ្យ​វីអូឌី ថា​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល ជា​ឬក​មិន​ថ្លៃ​ថ្នូ

បន្ទាប់ពីបានថ្កោលទោស ទៅលើការវាយដំច្រំធាក់ ទៅលើបុគ្គលិករបស់ខ្លួន ដោយក្រុមសន្តិសុខបិទមុខ នៅក្បែរ​នឹងទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ម្សិលម៉ិញនេះមក លោក ប៉ា ងួនទៀង នាយក​វិទ្យុ​សម្លេងប្រជាធិបតេយ្យ ហៅកាត់តាមភាសាអង់គ្លេសថា វីអូឌី បានថ្លែងបរិហាជាបន្តទៀតថា ការធ្វើមិនដឹងមិនឮ​របស់រដ្ឋាភិបាល ពីអំពើហិង្សានៃក្រុមសន្តិសុខស៊ីឈ្នួល ជួលដោយរដ្ឋាភិបាលនេះខ្លួនឯង បានឆ្លុះបញ្ចាំង​ពីឬក​ពារ​«មិនថ្លៃថ្នូ»មួយ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សន្ដិសុខបិទមុខ - ថ្លែងនៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុសេរី កាលពីយប់ថ្ងៃទី០២​ ខែឧសភា នៅក្រោយបន្តិច​ពី​អំពើហិង្សា [...]

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល បង្កើត​ច្បាប់​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល បង្កើត​ច្បាប់​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់

ខណៈរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឲ្យបានក្នុងរយៈពេលបីឆ្នាំនោះ ក្រុម​អង្គការសង្គមស៊ីវិលបានទទូចដល់រដ្ឋាភិបាល គម្បីចាប់ផ្តើមអនុវត្តន៍ការប្ដេជ្ញាចិត្តរបស់ខ្លួន ចាប់ពីពេលនេះ​ទៅ ព្រោះឥរិយាបថ​របស់រដ្ឋាភិបាលដែលបង្រ្កាប លើការទាមទារសិទ្ធិក្នុងពេលចុងក្រោយនេះ បានញាំងឲ្យក្រុម​អង្គការ​សង្គមស៊ីវិល​មានការព្រួយបារម្ភ។


កម្មវិធី «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» របស់ក្រុមអង្គការសង្គមស៊ីវិល។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលក្រសួងព័ត៌មានបានផ្តេជ្ញាធ្វើ នឹងអាចបង្ខំឲ្យអ្នកមានសិទ្ធិធ្វើការ​សម្រេចិត្តក្នុងរដ្ឋាភិបាល [...]

ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត និង​​ស្នើ​កែ​ទម្រង់ គ.ជ.ប ​

ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត និង​​ស្នើ​កែ​ទម្រង់ គ.ជ.ប ​

ភាពមិនប្រក្រតី មុននិងក្រោយនៃការបោះឆ្នោត ភាពមិនប្រក្រតីនៃការប្រកាសលទ្ធផលការបោះឆ្នោត មួយចំនួន​ត្រូវបានរកឃើញតាមរយៈព័ត៌មាន នៃការស៊ើបអង្កេត និងការផ្តល់អនុសាសនានាពីប្រជាសហគន៍ ជុំវិញលើដំណើរ​ការនៃការបោះឆ្នោត ក្នុងអាណត្តិទីប្រាំកន្លងមកនេះ ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ ស៊ីស៊ីអាយអឹម បានជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាសហគមន៍ ក្នុងគោលបំណង​ពិភាគ្សា ស្វែងរកដំណោះស្រាយ ។


កិច្ចពិភាក្សាស្តីពីដំណោះស្រាយ និងវិធានការនៃការកែទម្រង់ការបោះឆ្នោត ដែលរៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធបោះឆ្នោតកម្ពុជា - កិច្ចពិភាក្សាស្តីពីដំណោះស្រាយ [...]

​បោះឆ្នោត២០១៣៖ គណៈកម្មការ​ចម្រុះ​​អាច​មាន​រូបរាង ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី

​បោះឆ្នោត២០១៣៖ គណៈកម្មការ​ចម្រុះ​​អាច​មាន​រូបរាង ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី

ភាពមិនចុះសម្រុងគ្នា រវាងគណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្រ្គោះជាតិ ដែលនឹងបណ្តាលឲ្យមានវិបត្តិ​ជាប់គាំង​ ខាងនយោបាយក្រោយការបោះឆ្នោត ទំនងជានឹងអាចដោះស្រាយរួច ហើយស្ថានភាពគ្រប់យ៉ាងនឹង​អាចប្រសើរ​ឡើង​វិញ។ នេះបើយោងលើសេចក្ដីប្រកាសព័ត៌មានចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែសីហាឆ្នាំ២០១៣ របស់គណៈបក្សសង្រ្គោះជាតិឲ្យដឹងថា តំណាងគណៈបក្ស​ប្រជាជនកម្ពុជា បីរូបរួមមានលោក ជាម យៀប លោក ព្រំ សុខា និងលោក អ៊ុក គឹមហាន បានជួបតំណាងគណបក្ស​សង្រ្គោះជាតិ​បីរូប រួមមានលោក សុន ឆ័យ លោក កុយ ប៊ុនរឿន និងលោក ញ៉ែម បុញ្ញឬទ្ធិ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានបង្ហាញសញ្ញាវិជ្ជមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...