សម រង្ស៊ី កំពុង«ជំរះបញ្ជី»ជាមួយ ម៉ៅ មុនីវណ្ណ?
ក្រុមអ្នកឃ្លាំមើល បានព្រមានរួចហើយថា បើស្ថានការណ៍របស់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសភាពបែបនេះតទៅទៀត គណបក្សប្រឆាំងធំជាងគេ នៅកម្ពុជាមួយនេះ នឹងរលាយខ្លួនដោយឯកឯង និងមិនចាំបាច់ឲ្យតុលាការ ឬរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសរំលាយនោះឡើយ។ ស្ថានការណ៍ដែលធ្លាក់ចុះដុនដាប កាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានគណបក្ស ត្រូវបានចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ - គណបក្សបានរងបណ្ដឹងរំលាយគណបក្ស ទៅកាន់តុលាការកំពូល និងចុងក្រោយបំផុតនេះ គឺការលើកឡើងជាបន្តបន្ទាប់ ទាក់ទងនឹងមន្ត្រីមួយចំនួន ដែលរងការចោទប្រកាន់ ថាកំពុងប្រព្រឹត្តិទង្វើ«ក្បត់» ចង់ទាញយកគណបក្ស ឲ្យក្លាយជាគណបក្ស«រណប» របស់គណបក្សប្រជាជនកម្ពុជា។
ការលើកឡើងនោះ ត្រូវបានបន្លឺចេញនៅទីបំផុត និងជាសាធារណៈ ដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិតែម្ដង តាមរយៈវីដេអូមួយ ដែលលោកបានធ្វើពីរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី កាលពីម្សិលម៉ិញ។ បើទោះជាអតីប្រធានគណបក្សរូបនេះ [...]