ម៉ម សូណង់ដូ៖ បុព្វហេតុដើម្បីប្រទេសកម្ពជា គ្មានអំណាចផ្ដាច់ការ
អ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ ដែលទើបនឹងចេញពីពន្ធនាគារកាលពីពាក់កណ្ដាលខែមិនាមុន បានថ្លែងថា លោកនឹងបន្តបុព្វហេតុតស៊ូមតិ របស់លោកជាបន្តទៅទៀត។ ក្នុងដំណើរបេសកកម្ម ដែលលោកបានធ្វើនៅសហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា លោកបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងដឹកនាំដោយជនផ្ដាច់ការម្នាក់។
ក្រុមអ្នកគាំទ្រ លើកផ្លាកអោយដោះលែងលោកម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info Photo/ O. Vary។
«បើមនុស្សម្នាក់នេះធ្វើអ្វីស្រេចតែនឹងចិត្ត មិនគិតពីច្បាប់ទម្លាប់ មិនខ្វល់ពីសម្លេងរបស់ប្រជាពលរដ្ឋ ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាអំណាច ខ្ញុំហៅមនុស្សម្នាក់នេះថា ជាជនផ្ដាច់ការ» នេះជាការលើកឡើងរបស់លោកម៉ម សូណង់ដូ នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកកាសែត [...]