សំនុំរឿងម៉ម សូណង់ដូ៖ សភាព្រហ្មទណ្ឌនឹងជំនុំជំរះលើបណ្តឹងឧទ្ធរណ៍ នៅថ្ងៃស្អែក
ថ្ងៃទី៥ ខែមីនាស្អែកនេះ សភាព្រហ្មទណ្ឌ ននឹងបើកសវនាការជំនុំជំរះជាសាធារណៈ លើបណ្តឹងឧទ្ធរណ៍សំណុំរឿង របស់ប្រធានវិទ្យុឃ្មុំលោក ម៉ម សូណង់ដូ។ បើគិតពីថ្ងៃចាប់ខ្លួនមកទល់នឹងពេលនេះ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនក្នុងពន្ធនាគារព្រៃសរចំនួន២៣៤ថ្ងៃ ហើយ។
អ្នកគាំទ្រូលោកម៉ម សូណង់ដូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
លោក ស សូវ៉ាន មេធាវីការពារក្ដីឲ្យ លោក ម៉ម សូណង់ដូ បានប្រាប់អ្នកយកព័ត៌មាន របស់មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័ថា សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ចំណាយពេលបីថ្ងៃ ក្នុងការជំនុំជំរះរឿងនេះ ជាសាធារណៈ ដែលក្នុងនោះមានជនជាប់ចោទចំនួនបីនាក់ ត្រូវចូលខ្លួន រូមទាំងកូនក្តីលោកផង។
ទាក់ទងនឹងការជំនុំជំរះនេះ លោកមិនបានបង្ហាញពីការរំពឹងទុក [...]