បើកលឿនជ្រុលទៅបុករបង«ស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច»
នៅវេលាម៉ោង៥នឹង៤៥នាទី ល្ងាចថ្ងៃទី១៣ខែតុលានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅខាងកើត ស្ពានអាកាសស្ទឹងមានជយ័ ដោយរថយន្ត១គ្រឿង គ្មានផ្លាកលេខបើកបរ (តែបែរជាពាក់ផ្លាកលេខ California ទៅវិញ) ដោយបុរសឈ្មោះ ឈឹម ទី ភេទប្រុសរស់នៅផ្ទះលេខ១៨៦ ផ្លូវលេខ៣៧១ ស្ថិតនៅសង្កាត់បឹងទំពន់ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
តាមសាក្សីដែលបានឃើញករណីកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសឈ្មោះ ឈឹម ទី បានបើកបររថយន្តមួយគ្រឿងម៉ាក ឆេរ៉ូលេត (CHEVROLET) ពណ៍ខ្មៅយ៉ាងលឿន ពីលិចទៅកើត ហើយបានជ្រុលចង្កូត ទៅបុករបងស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច ឲ្យធ្លាយទៅម្ខាង បណ្តាលអោយខូចខាតម៉ូតូចំនួន៥គ្រឿង នឹងកង់១គ្រឿងផងដែរ។
ភ្លាមៗនោះ ម្ចាស់រថយន្តនិងម្ចាស់ស្ថានីយ៍ ព្រមទាំងម្ចាស់ម៉ូតូផង បានសម្របសម្រួលគ្នា [...]