Posts tagged as "Accident routiere"

បើក​ម៉ូតូ​ទៅ​យក​ប្រពន្ធ​ដើម្បី​ដង្ហែ​បក្ស CPP ត្រូវ​រថយន្ដ​បុក​ស្លាប់

បើក​ម៉ូតូ​ទៅ​យក​ប្រពន្ធ​ដើម្បី​ដង្ហែ​បក្ស CPP ត្រូវ​រថយន្ដ​បុក​ស្លាប់

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅព្រឹកព្រហាមថ្ងៃទី២៧ ខែកក្កដានេះ ខាងជើងផ្សារត្រី ចំងាយប្រហែល ១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិ​ប៉ាលិ​លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរសអាយុ២០ឆ្នាំម្នាក់ ត្រូវបានរថយន្ដបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈខ្លួនកំពុងបើកម៉ូតូ ប្រភេទ ឌ្រីមសេ ១២៥ ទៅយកភរិយា ក្នុងបំណងទៅដង្ហែឃោសនាបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ជាមួយគ្នា។

អាជ្ញាធរនគរបាល បានអះអាងថា រថយន្តបង្កពណ៌ស មានពាក់ស្លាកលេខ 1541 តែមិនស្គាល់ម៉ាកទេ។ រថយន្ដនេះ បានបើកក្នុងទិសដៅ​ ពីកើតទៅលិច មានល្បឿនយ៉ាងលឿន។ អាជ្ញាធរបន្តថា លុះដល់ផ្លូវបំបែកជាបួន អ្នកបើករថយន្ដ មិនបានបង្អង់ល្បឿនទេ ខណៈឯជនរងគ្រោះ បានបើកម៉ូតូរបស់ខ្លួន ពីជើងទៅត្បូង និងចូលមកដល់ផ្លូវបំបែកនេះ ក៏ស្រាប់តែ ត្រូវរថយខាងលើបុកមួយទំហឹង បណ្តាលឲ្យបុរសរូបនេះ រងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗតែម្ដង។

ទ្រង់ រណឫទ្ធិ នៅ​មិន​ទាន់​ដឹង​ព្រះជាយា​ទ្រង់​ស្លាប់​នៅ​ឡើយ

ទ្រង់ រណឫទ្ធិ នៅ​មិន​ទាន់​ដឹង​ព្រះជាយា​ទ្រង់​ស្លាប់​នៅ​ឡើយ

​មកដល់ពេលនេះ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅមិនទាន់​ដឹង អំ​ពី​មរណៈភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ព្រះជាយារបស់ទ្រង់នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់ ​របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក។ ​

អ្នកនាំពាក្យបានបញ្ជាក់ថា ខាង​គណបក្ស​មិនទាន់​ទូល​ព្រះអង្គ អំពីរឿងនេះ ដោយទុកឲ្យ​ខាង​ព្រះបរមរាជវាំង ជាអ្នកសម្រេច ថានឹងត្រូវទូលទ្រង់ យ៉ាងដូចម្ដេច និងនៅពេលណា។

​អ្នក​ម្នាង អ៊ុក ផល្លា បាន​បាត់​បង់ជីវិត បន្ទាប់ពីបានជួបហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ក្នុងក្បួនរថយន្ដ របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលមានគម្រោងចុះជួបអ្នកគាំទ្រ ក្នុងខេត្តព្រះសីហនុ។ ព្រះអង្គម្ចាស់ ដែលគង់នៅក្នុងរថយន្ដតែមួយ ជាមួយអ្នកម្នាង បានរងបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យច្រើនកន្លែង នៅក្នុងប្រទេស [...]

អ្នក​បើក​តាក់ស៊ី​ដែល​បុក​មនុស្ស​នៅ​ម៉ូស្គូ ថាបាន​ធ្វើការ​២០ម៉ោង​ក្នុង​១ថ្ងៃ

អ្នក​បើក​តាក់ស៊ី​ដែល​បុក​មនុស្ស​នៅ​ម៉ូស្គូ ថាបាន​ធ្វើការ​២០ម៉ោង​ក្នុង​១ថ្ងៃ

នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ដោយអាជ្ញាធររ៉ូស្ស៊ី បានបង្ហាញពីបុរសម្នាក់ ដែលបានថ្លែងឡើងថា ខ្លួនបានសម្រាក ត្រឹមតែ២ឬ៣ម៉ោងប៉ុណ្ណោះ មុននឹងងើបឡើង មកធ្វើការ។ បុរសនោះ​បានពន្យល់ថា ខ្លួនបានច្រឡំជាន់បន្ថែមល្បឿន ជាជាងជាន់លើហ្វ្រាំង ដែលជាអ្វី ដែលខ្លួនបានបាត់​ការត្រួតពិនិត្យ ទៅលើយានយន្ដរបស់ខ្លួន។

ជាមួយនឹងសំដី សុំការអភ័យទោស ពីបណ្ដាជនរងគ្រោះទាំងអស់នោះ បុរសខាងលើ បានថ្លែងឡើងថា៖ «ខ្ញុំមិនបានដឹងរឿង ដែលបានកើតឡើងទេ»។

បើតាមឯកសារមួយ ដែលត្រូវបានបង្ហោះផ្សាយ ដោយអាជ្ញាធររ៉ូស្ស៊ីដែរនោះ បានពន្យល់ថា បុរសអ្នកបើកតាក់ស៊ីរូបនេះ មានអាយុ២៨ឆ្នាំ និងជាជនជាតិ គៀរជីស្ដង់។ បុរសបានរត់ចេញ ពីកន្លែងកើតហេតុ តែត្រូវបានឃាត់ខ្លួន នៅក្បែរកន្លែងកើតហេតុ ក្នុងពេលបន្តិចក្រោយមក។ អ្នកបើកបរតាក់ស៊ីរូបនេះ បានពន្យល់ ពីការគេចខ្លួនចេញនោះ ថាបណ្ដាលមកពី ខ្លួនបារម្ភខ្លាចត្រូវគេសម្លាប់ នៅនឹងកន្លែង។

[...]

អ្នកម្នាង​ទទួល​មរណភាព ខណៈ​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ត្រូវ​​សង្គ្រោះ​បន្ទាន់

អ្នកម្នាង​ទទួល​មរណភាព ខណៈ​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ត្រូវ​​សង្គ្រោះ​បន្ទាន់

ព្រះជាយារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ គឺអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព នៅវេលាម៉ោងជាង ១២ ថ្ងៃទី១៧ ខែមិថុនានេះ បន្ទាប់ពីមិនអាចទ្រាំទ្រ នឹងមុខរបួសដ៏ធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីព្រឹកថ្ងៃដដែល ក្នុងចំណុច ភូមិ​អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ក្នុងចន្លោះគីឡូម៉ែត្រ លេខ២០០-២០១។ នេះ បើតាមប្រភពជាច្រើន ស្និតនឹងព្រះរាជវាំងខ្មែរ បានអះអាងឲ្យដឹង កាលពីប៉ុន្មានម៉ោងមុន។

របាយការណ៍នគរបាលខេត្ត ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា រីឯព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលរងរបួសធ្ងន់ធ្ងរដែរនោះ ត្រូវបាន​ដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីយកមក​សង្គ្រោះ​ជា​បន្ទាន់ នៅឯមន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ។

ប្រភពពីនគរបាល​ខេត្ត បានអះអាងថា អ្នកម្នាងបានផុតដង្ហើម តាំងពីនៅខេត្តព្រះសីហនុ [...]

តាក់ស៊ី​មួយគ្រឿង​បើក​បុក​មនុស្ស របួស​៨នាក់ នៅ​កណ្ដាល​​ម៉ូស្គូ

តាក់ស៊ី​មួយគ្រឿង​បើក​បុក​មនុស្ស របួស​៨នាក់ នៅ​កណ្ដាល​​ម៉ូស្គូ

នៅកណ្ដាលរដ្ឋធានីម៉ូស្គូ រថយន្ដតាក់ស៊ីមួយគ្រឿង បានបើកទៅបុកមនុស្ស បណ្ដាលឲ្យរបួស៨នាក់ ក្នុងល្ងាចថ្ងៃសៅរ៍នេះ។ ហេតុការណ៍បានកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីទីលានក្រហម ដែលសម្បូរដោយមនុស្សម្នា ក្នុងពេលចុងសប្ដាហ៍។ 

នៅក្រោយហេតុការណ៍ អាជ្ញាធរបានអះអាងភ្លាមៗថា ហេតុការណ៍នេះគ្រាន់តែ ជាគ្រោះថ្នាក់ចរចរណ៍មួយប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Interfax» បានបញ្ជាក់បន្ថែមថា អ្នកបើកបរទំនង​ កំពុង​ស្ថិត​ក្នុង​សភាពស្រវឹង នៅពេលបង្កគ្រោះថ្នាក់នេះ។ 

ក្រសួងមហាផ្ទៃរ៉ូស្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងនៅមុននេះបន្តិចថា៖ «អ្នកបើកបររថយន្ដតាក់ស៊ីមួយរូប បានជ្រុល​បញ្ជាយានរបស់ខ្លួន ឲ្យឡើងលើចិញ្ចើមថ្នល់ និងបានជ្រុលទៅបុកអ្នកថ្មើរជើងជាច្រើននាក់។ នៅក្នុងរបាយការណ៍ដំបូង បានឲ្យដឹងថា មានមនុស្ស៨នាក់ បានទទួលការជួយសង្គ្រោះ ពីផ្នែកសេវាសុខភាព។»។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...