ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ
នៅល្ងាចថ្ងៃទី១០ ខែមករានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ភាគខាងជើង ប្រទេសកម្ពុជា) គ្រោះថ្នាក់ឆេះរថយន្ដ ប្រភេទទេសចរណ៍មួយគ្រឿង បានកើតឡើង។ ជាសំណាងល្អ ពុំមានរបាយការណ៍ណាមួយ និយាយថា មានជនរងគ្រោះ នៅក្នុងគ្រោះផ្ទុះឆេះរថយន្ដនេះឡើយ។
ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ សុផល បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមួយគ្រឿងនេះ មានមនុស្សជិះពេញ និងបានបើកបរ ក្នុងទិសដៅ ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តសៀមរាប។ ក្នុងពេលភ្លាមៗ រថយន្ដដឹកមនុស្ស បានផ្ទុះឆេះឡើង យ៉ាងសន្ធោសន្ធៅ មុននឹងរថយន្ដពន្លត់អគ្គិភ័យទៅដល់។ បន្ទាប់មក កងកម្លាំងអាជ្ញាធរ រួមនឹងប្រជាពលរដ្ឋ នៅក្បែរៗនោះ បានពួតដៃគ្នាជួយពន្លត់ រហូតបានជាស្ថាពរ [...]