ស្ត្រីជាប់សង្ស័យទាំងពីរក្នុងការបំពុល គីម អាចនឹងត្រូវ«ព្យួរក»
ស្ត្រីទាំងពីរនាក់ ម្នាក់កាន់លិខិតឆ្លងដែនវៀតណាម ឈ្មោះ «Doan Thi Huong» អាយុ២៨ឆ្នាំ និងម្នាក់ទៀត កាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី ឈ្មោះ «Siti Aishah» អាយុ២៥ឆ្នាំ នឹងត្រូវចោទប្រកាន់ជាផ្លូវការ ពីអំពើមនុស្សឃាតដ៏សាហាវព្រៃផ្សៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងមក ទៅលើលោក គីម ជុង-ណាម (Kim Jong-nam) បងប្រុសម្ដាយទីទៃ របស់លោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំកុម្មុយនីសកូរ៉េខាងជើង កណ្ដាលព្រលានយន្ដហោះអន្តរជាតិ នៃរាជធានី កូឡាឡាំពួរ។ នេះបើតាមការប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារ របស់រាជអាជ្ញាម៉ាឡេស៊ី ដែលទទួលបន្ទុកក្នុងសំនុំរឿង។
ក្រុមអ្នកស៊ើបអង្កេត បានបង្ហើបឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅ ថាលោក គីម ជុង-ណាម បានរងគ្រោះនឹងថ្នាំបំពុល ប្រភេទ «VX» ដែលត្រូវបានចាត់ទុក ជាអាវុធ«គីមី»ដ៏ប្រល័យមួយប្រភេទ នៅក្នុងពិភពលោក។ អាវុធគីមីនេះ ត្រូវបានហាមឃាត់ [...]