កូរ៉េខាងជើង៖ ការបោះឆ្នោតដែលអាចជ្រើសរើសបេក្ខជនបានតែម្នាក់
នាថ្ងៃទី០៩ ខែមិនាខាងមុខនេះ កូរ៉េខាងជើងនឹងរៀបចំការបោះឆ្នោត នៅទូទាំងទាំងប្រទេសមួយ។ តើហេតុអ្វីបានជាប្រទេសកូរ៉េខាងជើង រៀបចំការបោះឆ្នោត? តើពលរដ្ឋកូរ៉េបានដឹងពីលិទ្ធិ ប្រជាធិបតេយ្យទេ?
មហាអគ្គមគ្គុទេសដ៏ថ្លៃថ្លា ដែលមានវ័យក្មេង លោក គីម ជុនអ៊ុន។ (រូបថត ឯកសារ)
ឧបទ្វីបកូរ៉េ - ចុងសប្តាហ៏នេះ លោក គឹម ជុងអ៊ុន (Kim Jong-un) គឺជាមេដឹកនាំវ័យក្មេង របស់កូរ៉េខាងជើងតែម្នាក់គត់ដែលបានឈរឈ្មោះបោះឆ្នោត។ រីឯមណ្ឌលបោះឆ្នោតរបស់លោក គឺនៅ Mount Paektu គឺជាភ្នំពិសិដ្ឋមួយនៅជាប់ព្រំដែនប្រទេសចិន និងជាទីកន្លែងដែលឪពុករបស់លោកកើត។
លោក ជីហ៊ូន ប៉ាក (Jihoon Park) ដែលជាអ្នកភៀសខ្លួនម្នាក់បាននិយាយថា ថ្ងៃបោះឆ្នោតមិនមែនជា [...]