គីម ជុងអ៊ុន ចង់បានស្ត្រី ដែល«ស្អាតៗបំផុត» មកនៅក្បែរខ្លួន
ទម្លាប់ជា«ប្រពៃណី» របស់អគ្គមគ្គទេសក៍ជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង ដែលត្រូវបានបញ្ឈប់ លែងឲ្យប្រារព្ធ នៅខែធ្នូឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់«កូនបីតាជាតិ» លោក គីម ជុងអ៊ីល (Kim Jong-il) នោះមក ទើបតែត្រូវបានបើក ឲ្យមានឡើងវិញ ដោយ«ចៅបីតាជាតិ»ដ៏មហិមា លោក គីម ជុងអ៊ុន (Kim Jong-un) នៅពេលនេះ។ អគ្គមគ្គទេសក៍វ័យក្មេង ទើបនឹងបញ្ជាឲ្យបង្កើតឡើងវិញ នូវ«ក្រុមកំសាន្ដ» ដាក់ក្បែរខ្លួនលោក ដោយប្រមូល ជ្រើសយកស្ត្រីៗ មកពីគ្រប់ទិសទីទាំងអស ក្នុងប្រទេស មកដាក់ចូលជាសមាជិក។ នេះបើតាម សារព័ត៌មានអង់គ្លេស «The Telegraph» ដែលបានស្រង់ប្រភពព័ត៌មាន ពីប្រទេសកូរ៉េខាងត្បូង បានធ្វើរបាយការណ៍លំអិត ពីអាថ៌កំបាំងដ៏រសើប។
«ក្រុមកំសាន្ដ» ដែលមានសមាសភាព ពោរពេញដោយ ស្ត្រីក្មេងៗស្អាតៗ រាប់បញ្ចូលទាំងអ្នកចំរៀង អ្នកភ្លេង ទាំងអ្នករបាំនោះ ត្រូវទទួលបន្ទុក កំដរនូវការហត់នឿយ ទាំងឡាយ របស់មេដឹកនាំជាន់ខ្ពស់ [...]