«កូរ៉េខាងជើងបាញ់កាំជ្រួចជាថ្មី ចេញពីនាវាមុជទឹក»
ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ កាលពីថ្ងៃសៅរ៍ ចេញពីនាវាមុជទឹករបស់ខ្លួន ដែលកំពុងស្ថិតនៅ ក្នុងសមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េ។ នេះជាការប្រកាស របស់អាជ្ញាធរកូរ៉េខាងត្បូង នៅក្នុងថ្ងៃដដែល។ ក្រុងសេអ៊ូល សង្ស័យថា សកម្មភាពនេះអាចជំហានដំបូង មុននឹងឈានទៅសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ របស់របបកុម្មុយនីស ក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មាន «Yonhap» បានស្រង់ការថ្លែង របស់ការិយាល័យបញ្ជាការកងទ័ព របស់ប្រទេសកូរ៉េខាងត្បូង មកបញ្ជាក់ថា កាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញ នៅវេលាម៉ោង១១និង៣០នាទី ហើយបានហោះឡើងទៅលើអាកាស ក្នុងរយៈពេលច្រើននាទី។ ប៉ុន្តែការបញ្ចេញព័ត៌មាននេះ មិនត្រូវបានបញ្ជាក់ ឲ្យបានលំអិតនោះទេ។
បើតាមអ្នកជំនាញ ក្នុងប្រទេសកូរ៉េខាងត្បូង បានពន្យល់ថា ក្រុងព្យុងយ៉ាងអាចនឹងមានបំណង ចង់បង្ហាញឥទ្ធិពលរបស់ខ្លួន នៅមុនមហាសន្និបាតគណបក្សពលករ ដែលនឹងប្រព្រឹត្តិទៅ [...]